ព្រះត្រៃបិដក ភាគ ៤៩
ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ គប្បីស្គាល់ស្រុក និងនិគមពីរយ៉ាង គឺស្រុក និងនិគមគួសេព ១ មិនគួរសេព ១ ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ គប្បីស្គាល់ជនបទ និងប្រទេសពីរយ៉ាងគឺ ជនបទ និងប្រទេសដែលគួរសេព ១ មិនគួរសេព ១។ ក៏ពាក្យថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ គប្បីស្គាល់បុគ្គលពីរពួក គឺបុគ្គលគួរសេព ១ មិនគួរសេព ១ ដូច្នេះនេះ ដែលខ្ញុំពោលហើយ ពាក្យដែលខ្ញុំពោលហើយនុ៎ះ តើព្រោះអាស្រ័យហេតុដូចម្តេច។ បណ្តាបុគ្គលទាំងពីរពួកនោះ បើបុគ្គលស្គាល់បុគ្គលណាថា កាលបើអាត្មាអញ សេពគប់បុគ្គលនេះ អកុសលធម៌ទាំងឡាយ តែងចំរើនឡើង កុសលធម៌ទាំងឡាយ តែងវិនាសទៅ មួយទៀត គ្រឿងបម្រុងជីវិតទាំងឡាយណា គឺចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ដែលអាត្មាអញជាបព្វជិតត្រូវប្រមូលមក ក៏គ្រឿងបម្រុងជីវិតទាំងនោះ តែងមូលមកបានដោយក្រ មួយទៀត អាត្មាអញ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ដល់ប្រយោជន៍នៃសមណៈណា
ID: 636854852080569148
ទៅកាន់ទំព័រ៖