ព្រះត្រៃបិដក ភាគ ៤៩
ប្រយោជន៍នៃសមណៈនោះ មិនដល់នូវការបរិបូណ៌ ដោយភាវនាដល់អាត្មាអញដូច្នេះ ម្នាលអាវុសោទាំងឡាយ បុគ្គលអ្នកសេពគប់នោះ លុះដឹងក្នុងចំណែករាត្រីក្តី ក្នុងចំណែកថ្ងៃក្តី មិនគប្បីលា ហើយចៀសចេញទៅ ឬក៏មិនគប្បីជាប់តាមបុគ្គលមិនគួរសេពគប់នោះឡើយ។ បណ្តាបុគ្គលទាំងពីរពួកនោះ បុគ្គលស្គាល់បុគ្គលណាថា កាលបើអាត្មាអញ សេពគប់បុគ្គលនេះ អកុសលធម៌ទាំងឡាយ តែងវិនាសទៅ កុសលធម៌ទាំងឡាយ តែងចំរើនឡើង មួយទៀត គ្រឿងបម្រុងជីវិតទាំងឡាយណា គឺចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ដែលអាត្មាអញជាបព្វជិតត្រូវប្រមូលមក ក៏គ្រឿងបម្រុងជីវិតទាំងនោះ តែងមូលមកបានដោយងាយ មួយទៀត អាត្មាអញចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ដល់ប្រយោជន៍នៃសមណៈណា ប្រយោជន៍នៃសមណៈនោះ ដល់នូវការបរិបូណ៌ដោយភាវនា ដល់អាត្មាអញ ដូច្នេះ ម្នាលអាវុសោទាំងឡាយ បុគ្គលនោះ បើស្គាល់ហើយ គប្បីជាប់តាមបុគ្គលនោះ មិនគប្បីចៀសចេញទៅ ដរាបដល់អស់ជីវិតឡើយ។
ID: 636854852249728823
ទៅកាន់ទំព័រ៖