ព្រះត្រៃបិដក ភាគ ៤៩

​បណ្តា​បុគ្គល​ទាំងពីរ​ពួក​នោះ​ ​បុគ្គល​ស្គាល់​បុគ្គល​ណា​ថា​ ​កាល​អាត្មាអញ​សេពគប់​បុគ្គល​នេះ​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​វិនាស​ទៅ​ ​កុសលធម៌​ទាំងឡាយ​ ​តែង​ចំរើន​ឡើង​ ​មួយទៀត​ ​គ្រឿង​បម្រុង​ជីវិត​ទាំងឡាយ​ណា​ ​គឺ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​ដែល​អាត្មាអញ​ជា​បព្វជិត​ ​ត្រូវ​ប្រមូល​មក​ ​ក៏​គ្រឿង​បម្រុង​ជីវិត​ទាំងនោះ​ ​មូលមក​បាន​ដោយ​ងាយ​ ​មួយទៀត​ ​អាត្មាអញ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ ​ដើម្បី​ប្រយោជន៍​ដល់​ប្រយោជន៍​នៃ​សមណៈ​ណា​ ​ប្រយោជន៍​នៃ​សមណៈ​នោះ​ ​តែង​ដល់​នូវ​ការ​បរិបូណ៌​ ​ដោយ​ភាវនា​ដល់​អាត្មាអញ​ ​ដូច្នេះ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បុគ្គល​នោះ​ ​គប្បី​ជាប់​តាម​បុគ្គល​នោះ​ ​មិន​គប្បី​ចៀសចេញ​ទៅ​ ​ដរាបដល់​អស់ជីវិត​ឡើយ​។​ ​បណ្តា​បុគ្គល​ទាំងពីរ​ពួក​នោះ​ ​បុគ្គល​ស្គាល់​បុគ្គល​ណា​ថា​ ​កាលបើ​អាត្មាអញ​សេពគប់​បុគ្គល​នេះ​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ទៅ​ ​កុសលធម៌​ទាំងឡាយ​ ​តែង​ចំរើន​ឡើង​ ​មួយទៀត​ ​គ្រឿង​បម្រុង​ជីវិត​ទាំងឡាយ​ណា​ ​គឺ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​ដែល​អាត្មាអញ​ជា​បព្វជិត​ ​ត្រូវ​ប្រមូល​មក​ ​ក៏​គ្រឿង​បម្រុង​ជីវិត​ទាំងនោះ​ ​មូលមក​បាន​ដោយ​ងាយ​ ​មួយទៀត​ ​អាត្មាអញ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ ​ដើម្បី​ប្រយោជន៍​ដល់​ប្រយោជន៍​នៃ​សមណៈ​ណា​ ​
ថយ | ទំព័រទី ៣១ | បន្ទាប់
ID: 636854852410157999
ទៅកាន់ទំព័រ៖