ព្រះត្រៃបិដក ភាគ ៤៩

​ប្រយោជន៍​នៃ​សមណៈ​នោះ​ ​តែង​ដល់​នូវ​ការ​បរិបូណ៌​ដោយ​ភាវនា​ដល់​អាត្មាអញ​ដូច្នេះ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បុគ្គល​នោះ​ ​ទោះបី​ត្រូវ​គេ​បណ្តេញ​ចេញ​ ​គប្បី​ជាប់​តាម​បុគ្គល​នោះ​ ​មិន​គប្បី​ចៀសចេញ​ទៅ​ ​ដរាបដល់​អស់ជីវិត​ឡើយ​។​ ​ពាក្យ​ណា​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ស្គាល់​បុគ្គល​ពីរ​ពួក​ ​គឺ​បុគ្គល​គួរ​សេព​ ​១​ ​មិន​គួរ​សេព​ ​១​ ​ដូច្នេះ​ ​ដែល​ខ្ញុំ​ពោល​ហើយ​ ​ពាក្យ​ដែល​ខ្ញុំ​ពោល​ហើយ​នុ៎ះ​ ​ព្រោះ​អាស្រ័យហេតុ​នេះ​។​ ​ក៏​ពាក្យ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ស្គាល់​ចីវរ​ពីរ​យ៉ាង​ ​គឺ​ចីវរ​គួរ​ប្រើប្រាស់​ ​១​ ​មិន​គួរ​ប្រើប្រាស់​ ​១​ ​ដូច្នេះ​នេះ​ ​ដែល​ខ្ញុំ​ពោល​ហើយ​ ​ពាក្យ​ដែល​ខ្ញុំ​ពោល​ហើយ​នុ៎ះ​ ​តើ​ព្រោះ​អាស្រ័យហេតុ​ដូចម្តេច​។​ ​បណ្តា​ចីវរ​ទាំងពីរ​យ៉ាងនោះ​ ​ភិក្ខុ​ស្គាល់​ចីវរ​ណា​ថា​ ​កាល​អាត្មាអញ​ប្រើប្រាស់​ចីវរ​នេះ​ហើយ​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​ចំរើន​ឡើង​ ​កុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ទៅ​ ​ដូច្នេះ​ ​ចីវរ​បែបនេះ​ ​ភិក្ខុ​មិន​គួរ​ប្រើប្រាស់​ឡើយ​។​ ​បណ្តា​ចីវរ​ទាំង​ ​២​ ​យ៉ាងនោះ​ ​ភិក្ខុ​ស្គាល់​ចីវរ​បែប​ណា​ថា​ ​កាលបើ​អាត្មាអញ​ប្រើប្រាស់​ចីវរ​នេះ​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ទៅ​ ​កុសលធម៌​ទាំងឡាយ​ ​តែង​ចំរើន​ឡើង​ ​ដូច្នេះ​ ​ចីវរ​បែបនេះ​ ​ភិក្ខុ​គួរ​ប្រើប្រាស់​បាន​។​ ​
ថយ | ទំព័រទី ៣២ | បន្ទាប់
ID: 636854852590788331
ទៅកាន់ទំព័រ៖