ព្រះត្រៃបិដក ភាគ ៤៩

​ក៏​ពាក្យ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ស្គាល់​សេនាសនៈ​ ​២​ ​យ៉ាង​ ​គឺ​សេនាសនៈ​គួរ​សេព​ ​១​ ​មិន​គួរ​សេព​ ​១​ ​ដូច្នេះ​នេះ​ ​ដែល​ខ្ញុំ​ពោល​ហើយ​ ​ពាក្យ​ដែល​ខ្ញុំ​ពោល​ហើយ​នុ៎ះ​ ​ព្រោះ​អាស្រ័យហេតុ​ដូចម្តេច​។​ ​បណ្តា​សេនាសនៈ​ទាំង​ ​២​ ​យ៉ាងនោះ​ ​ភិក្ខុ​ស្គាល់​សេនាសនៈ​ណា​ថា​ ​កាលបើ​អាត្មាអញ​សេព​សេនាសនៈ​នេះ​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​ចំរើន​ឡើង​ ​កុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ទៅ​ដូច្នេះ​ ​សេនាសនៈ​បែបនេះ​ ​ភិក្ខុ​មិន​គួរ​សេព​ឡើយ​។​ ​បណ្តា​សេនាសនៈ​ទាំង​ ​២​ ​យ៉ាងនោះ​ ​ភិក្ខុ​ស្គាល់​សេនាសនៈ​ណា​ថា​ ​កាលបើ​អាត្មាអញ​សេព​សេនាសនៈ​នេះ​ហើយ​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ទៅ​ ​កុសលធម៌​ទាំងឡាយ​ ​តែង​ចំរើន​ឡើង​ ​ដូច្នេះ​ ​សេនាសនៈ​បែបនេះ​ ​ភិក្ខុ​គួរ​សេព​បាន​។​ ​ក៏​ពាក្យ​ណា​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ស្គាល់​សេនាសនៈ​ ​មាន​ ​២​ ​យ៉ាង​ ​គឺ​សេនាសនៈ​គួរ​សេព​ ​១​ ​មិន​គួរ​សេព​ ​១​ ​ដូច្នេះ​ ​ដែល​ខ្ញុំ​ពោល​ហើយ​ ​ពាក្យ​ដែល​ខ្ញុំ​ពោល​ហើយ​នុ៎ះ​ ​ព្រោះ​អាស្រ័យហេតុ​នេះ​។​ ​ក៏​ពាក្យ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ស្គាល់​ស្រុក​ ​និង​និគម​ ​២​ ​យ៉ាង​ ​គឺ​ ​ស្រុក​ ​និង​និគម​គួរ​សេព​ ​១​ ​មិន​គួរ​សេព​ ​១​ ​ដូច្នេះ​នេះ​ ​ដែល​ខ្ញុំ​ពោល​ហើយ​ ​ពាក្យ​ដែល​ខ្ញុំ​ពោល​ហើយ​នុ៎ះ​ ​តើ​ព្រោះ​អាស្រ័យហេតុ​ដូចម្តេច​។​ ​
ថយ | ទំព័រទី ៣៤ | បន្ទាប់
ID: 636854852975130314
ទៅកាន់ទំព័រ៖