ព្រះត្រៃបិដក ភាគ ៤៩
បណ្ដាស្រុក និងនិគមទាំង ២ យ៉ាងនោះ ភិក្ខុស្គាល់នូវស្រុក និងនិគមណាថា កាលបើអាត្មាអញសេពស្រុក និងនិគមនេះ អកុសលធម៌ទាំងឡាយ តែងចំរើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅដូច្នេះ ស្រុក និងនិគមបែបនេះ ភិក្ខុមិនគួរសេពឡើយ។ បណ្តាស្រុក និងនិគម ២ យ៉ាងនោះ ភិក្ខុស្គាល់ស្រុក និងនិគមណាថា កាលបើអាត្មាអញ សេពស្រុក និងនិគមនេះ អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនឡើងដូច្នេះ ស្រុក និងនិគមបែបនេះ ភិក្ខុគួរសេពបាន។ ក៏ពាក្យណាថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ គប្បីស្គាល់ស្រុក និងនិគម ២ យ៉ាង គឺស្រុក និងនិគមគួរសេព ១ មិនគួរសេព ១ ដូច្នេះ ដែលខ្ញុំពោលហើយ ពាក្យនុ៎ះ ដែលខ្ញុំពោលហើយ ព្រោះអាស្រ័យហេតុនេះ។ ក៏ពាក្យថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ គប្បីស្គាល់ជនបទ និងប្រទេស ២ យ៉ាង គឺជនបទ និងប្រទេសដែលគួរសេព ១ មិនគួរសេព ១ ដូច្នេះនេះ ដែលខ្ញុំពោលហើយ ពាក្យដែលខ្ញុំពោលហើយនុ៎ះ តើព្រោះអាស្រ័យហេតុដូចម្តេច។ បណ្តាជនបទ និងប្រទេសទាំង ២ យ៉ាងនោះ ភិក្ខុស្គាល់ជនបទ និងប្រទេសណាថា កាលបើអាត្មាអញ សេពជនបទ និងប្រទេសនេះ អកុសលធម៌ទាំងឡាយ តែងចំរើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅដូច្នេះ
ID: 636854853149920311
ទៅកាន់ទំព័រ៖