ព្រះត្រៃបិដក ភាគ ៤៩

ជនបទ​ ​និង​ប្រទេស​បែបនេះ​ ​ភិក្ខុ​មិន​គួរ​សេព​ឡើយ​។​ ​បណ្តាជន​បទ​ ​និង​ប្រទេស​ទាំង​ ​២​ ​យ៉ាងនោះ​ ​ភិក្ខុ​ស្គាល់​ជនបទ​ ​និង​ប្រទេស​ណា​ថា​ ​កាលបើ​អាត្មាអញ​ ​សេព​នូវ​ជនបទ​ ​និង​ប្រទេស​នេះ​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ទៅ​ ​កុសលធម៌​ទាំងឡាយ​ ​តែង​ចំរើន​ឡើង​ដូច្នេះ​ ​ជនបទ​ ​និង​ប្រទេស​បែបនេះ​ ​ភិក្ខុ​គួរ​សេព​បាន​។​ ​ក៏​ពាក្យ​ណា​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ស្គាល់​ជនបទ​ ​និង​ប្រទេស​ ​២​ ​យ៉ាង​ ​គឺ​ជនបទ​ ​និង​ប្រទេស​ដែល​គួរ​សេព​ ​១​ ​មិន​គួរ​សេព​ ​១​ ​ដូច្នេះ​ ​ដែល​ខ្ញុំ​ពោល​ហើយ​ ​ពាក្យ​ដែល​ខ្ញុំ​ពោល​ហើយ​នុ៎ះ​ ​ព្រោះ​អាស្រ័យហេតុ​នេះ​។​
 ​[​៧​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់​លើ​ភ្នំ​គិជ្ឈកូដ​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​គ្រានោះ​ឯង​ ​បរិ​ព្វា​ជ​ក​ ​ឈ្មោះ​សុត​វន្តុ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ជាមួយនឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​សុត​វន្តុ​បរិ​ព្វា​ជ​ក​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា​ ​
ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 636854853365612648
ទៅកាន់ទំព័រ៖