ព្រះត្រៃបិដក ភាគ ៤៩

ភិក្ខុ​ណា​ ​ជា​អរហន្ត​ខីណាស្រព​ ​ដែល​មាន​ព្រហ្មចរិយ​ធម៌​ ​បាន​ប្រព្រឹត្ត​រួចហើយ​ ​មាន​សោឡស​កិច្ច​ ​បាន​ធើ្វ​ស្រេចហើយ​ ​មានភារៈ​ដាក់ចុះ​ហើយ​ ​មានប្រយោជន៍​របស់​ខ្លួន​សម្រេច​ហើយ​ ​មានធម៌​ជា​គ្រឿង​ប្រកប​សត្វ​ក្នុង​ភព​អស់ហើយ​ ​ជា​អ្នក​រួច​ស្រឡះ​ ​ព្រោះ​ដឹង​ដោយ​ប្រពៃ​ ​ភិក្ខុ​នោះ​ ​មិន​គួរ​ប្រព្រឹត្ត​កន្លង​នូវ​ហេតុ​ទាំង​ ​៩​ ​យ៉ាងនេះ​។​
 [​៨​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់​លើ​ភ្នំ​គិជ្ឈកូដ​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​គ្រានោះ​ឯង​ ​បរិ​ព្វា​ជ​ក​ឈ្មោះ​សជ្ឈៈ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ជាមួយនឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​បព្ចាប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​សជ្ឈៈ​បរិ​ព្វា​ជ​ក​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដ៏​ចំរើន​ ​សម័យមួយ​ ​ខ្ញុំ​ព្រះអង្គ​នៅក្នុង​ក្រុង​រាជគ្រឹះ​ ​ដែល​មាន​ភ្នំ​ ​(​ព័ទ្ធជុំវិញ​)​ ​ដូចជា​ក្រោល​នេះឯង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​បាន​ស្តាប់​ចំពោះ​ព្រះ​ភក្រ្ត​ ​បាន​ទទួលយក​ចំពោះ​ព្រះ​ភក្រ្ត​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក្នុង​ទីនោះ​ថា​ ​ម្នាល​សជ្ឈៈ​ ​ភិក្ខុ​ណា​ជា​អរហន្ត​ខីណាស្រព​ ​មាន​ព្រហ្មចរិយ​ធម៌​បាន​ប្រព្រឹត្ត​រួចហើយ​ ​មាន​សោឡស​កិច្ច​បាន​ធ្វើ​ស្រេចហើយ​ ​
ថយ | ទំព័រទី ៣៩ | បន្ទាប់
ID: 636854853938495415
ទៅកាន់ទំព័រ៖