ព្រះត្រៃបិដក ភាគ ៤៩

​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នកមាន​បញ្ញា​ ​ប្រកបដោយ​បញ្ញា​ ​ដែល​អាច​កំណត់​ ​នូវ​ការ​កើតឡើង​ ​និង​ការ​វិនាស​ទៅ​ ​(​នៃ​ខន្ធ​បព្ចា​កៈ​)​ ​ជា​គ្រឿង​ទំ​លាយ​នូវ​កិលេស​ដ៏​ប្រសើរ​ ​ជា​ធម្មជាតិ​ដល់​នូវ​កិរិយា​អស់​ទៅ​នៃ​ទុក្ខ​ដោយ​ប្រពៃ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​នេះ​ជាហេតុ​នៃ​សេចក្តី​ចំរើន​ ​នូវ​ពួក​ធម៌​ជា​ចំណែក​នៃ​ការ​ត្រាស់​ដឹង​ ​ទី៥​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុនេះ​រមែង​កើត​ប្រាកដ​ ​ដល់​ភិក្ខុ​អ្នកមាន​មិត្រ​ល្អ​ ​មាន​សំឡាញ់​ល្អ​ ​សមគប់​នឹង​មិត្រ​ល្អ​ ​គឺ​ភិក្ខុ​នោះ​ ​នឹង​បាន​ជា​អ្នកមានសីល​ ​សង្រួម​ក្នុង​បាតិមោក្ខ​សំវរៈ​ ​បរិបូណ៌​ដោយ​អាចារៈ​ ​និង​គោ​ចរៈ​ ​ជា​អ្នក​ឃើញ​ភ័យ​ក្នុង​ទោស​ទាំងឡាយ​ ​សូម្បី​បន្តិចបន្តួច​ ​សមាទាន​សិក្សា​ ​ក្នុង​សិក្ខាបទ​ទាំងឡាយ​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុនេះ​រមែង​កើត​ប្រាកដ​ ​ដល់​ភិក្ខុ​អ្នកមាន​មិត្រ​ល្អ​ ​មាន​សំឡាញ់​ល្អ​ ​សមគប់​នឹង​មិត្រ​ល្អ​ ​គឺ​ភិក្ខុ​នោះ​ ​នឹង​បាន​ជា​អ្នក​បាន​តាមប្រាថ្នា​ ​បាន​ដោយ​មិន​លំបាក​ ​បាន​ដោយ​ងាយ​នូវ​កថា​ ​មាន​សភាព​យ៉ាងនេះ​ ​ដែល​ជា​កថា​ផូរផង់​ ​ជាទី​សប្បាយ​ ​ទូលាយ​ចិត្ត​ ​គឺ​អប្បិច្ឆ​កថា​ ​សន្តុ​ដ្ឋិ​កថា​ ​ប​វិវេក​កថា​ ​អ​សំស​គ្គ​កថា​ ​វីរិយារម្ភ​កថា​ ​សីលកថា​ ​សមាធិ​កថា​ ​បញ្ញា​កថា​ ​វិមុត្តិ​កថា​ ​វិមុត្តិ​ញ្ញាណ​ទស្សន​កថា​។​ ​
ថយ | ទំព័រទី ៤ | បន្ទាប់
ID: 636854846542852409
ទៅកាន់ទំព័រ៖