ព្រះត្រៃបិដក ភាគ ៤៩
មានធម៌ជាគ្រឿងប្រកបសត្វក្នុងភពអស់ហើយ ជាអ្នករួចស្រឡះ ព្រោះដឹងដោយប្រពៃ ភិក្ខុនោះ មិនគួរប្រព្រឹត្តកន្លងនូវហេតុ ៩ យ៉ាង គឺភិក្ខុជាខីណាស្រព មិនគួរក្លែងផ្តាច់បង់ជីវិតសត្វ ១។បេ។ ភិក្ខុជាខីណាស្រព មិនគួរធ្វើនូវការសន្សំទុក ហើយបរិភោគនូវកាមទាំងឡាយ ដូចជានៅជាគ្រហស្ថក្នុងកាលមុន ១ ភិក្ខុជាខីណាស្រព មិនគួរលះបង់ព្រះពុទ្ធ ១ ភិក្ខុជាខីណាស្រព មិនគួរលះបង់ព្រះធម៌ ១ ភិក្ខុជាខីណាស្រព មិនគួរលះបង់ព្រះសង្ឃ ១ ភិក្ខុជាខីណាស្រព មិនគួរលះបង់សិក្ខា ១ ម្នាលសជ្ឈៈ ក្នុងកាលពីដើមក្តី ឥឡូវនេះក្តី តថាគតក៏ពោលយ៉ាងនេះថា ភិក្ខុណា ជាអរហន្តខីណាស្រព មានព្រហ្មចរិយធម៌ បានប្រព្រឹត្តរួចហើយ មានសោឡសកិច្ច បានធ្វើស្រេចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួនសម្រេចហើយ មានធម៌ជាគ្រឿងប្រកបសត្វក្នុងភពអស់ហើយ ជាអ្នករួចស្រឡះ ព្រោះដឹងដោយប្រពៃ ភិក្ខុនោះ មិនគួរប្រព្រឹត្តកន្លងនូវហេតុ ៩ យ៉ាងនេះ។
[៩] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៩ ពួកនេះ តែងមានប្រាកដ ក្នុងលោក។ បុគ្គល ៩ ពួក តើដូចម្តេច។ គឺអរហន្ត ១
ID: 636854854352079071
ទៅកាន់ទំព័រ៖