ព្រះត្រៃបិដក ភាគ ៤៩
បុគ្គលប្រតិបត្តិដើម្បីអរហន្ត ១ អនាគាមិបុគ្គល ១ បុគ្គលប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ១ សកទាគាមិបុគ្គល ១ បុគ្គល ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល ១ សោតាបន្នបុគ្គល ១ បុគ្គលប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ១ បុថុជ្ជន ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៩ ពួកនេះឯង តែងមានប្រាកដក្នុងលោក។
[១០] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៩ ពួកនេះ ជាអ្នកគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា គួរទទួលនូវអាគន្តុកទាន ដែលគេនាំមកដើម្បីភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរដល់អព្ជាលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វលោក។ បុគ្គល ៩ ពួក តើដូចម្តេច។ គឺអរហន្ត ១ បុគ្គលប្រតិបត្តិដើម្បីអរហត្ត ១ អនាគាមិបុគ្គល ១ បុគ្គល ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ១ សកទាគាមិបុគ្គល ១ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល ១ សោតាបន្នបុគ្គល ១ បុគ្គលអ្នកប្រតិបត្តិ ដើម្បីធើ្វឲ្យជាក់ច្បាស់នូវសោតាបត្តិផល ១ គោត្រភូបុគ្គល ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៩ ពួកនេះឯង ជាអ្នកគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វលោក។
ចប់ សម្ពោធវគ្គ ទី១។
ID: 636854854613063998
ទៅកាន់ទំព័រ៖