ព្រះត្រៃបិដក ភាគ ៤៩
បណ្ណាសក សីហនាទវគ្គ
[១១] សម័យមួយ ព្រះដ៏មានព្រះគភាគ ទ្រង់គង់នៅក្នុងវត្តជេនពនរបស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ការនៅចាំវស្សាក្នុងក្រុងសាវត្ថី ខ្ញុំព្រះអង្គនៅរួចហើយ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គប្រាថ្នា ដើម្បីទៅកាន់ចារិកក្នុងជនបទ។ ព្រះអង្គត្រាស់ថា ម្នាលសារីបុត្ត អ្នកចូរសំគាល់នូវកាលគួរ ក្នុងកាលឥឡូវនេះចុះ។ លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុនោះ ក្រោកចាកអាសនៈ ថ្វាយបង្គំលាព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។ លំដាប់នោះ កាលព្រះសារីបុត្តដ៏មានអាយុ ចៀសចេញទៅ មិនយូរប៉ុន្មាន ភិក្ខុ ១ រូប បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា
ID: 636854855038898355
ទៅកាន់ទំព័រ៖