ព្រះត្រៃបិដក ភាគ ៤៩

​ដ្បិត​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​នឹង​បន្លឺ​នូវ​សីហនាទ​ ​ចំពោះ​ព្រះ​ភក្រ្ត​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក្នុង​កាល​ឥឡូវនេះ​។​ ​គ្រានោះ​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បាន​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​សារីបុត្ត​ ​ក្នុង​ទីនេះ​ ​មាន​សព្រហ្មចារី​ ​១​ ​រូប​ ​អាក់អន់​ចិត្តនឹង​អ្នក​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​បាន​ប៉ះ​ខ្ញុំ​ព្រះអង្គ​ ​មិនបាន​ខមាទោស​ ​ហើយ​ចៀសចេញ​ទៅកាន់​ចារិក​។​ ​ព្រះ​សារីបុត្ត​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាយគតាសតិ​ ​ដែល​បុគ្គល​ណា​មិនបាន​តាំង​ទុក​ក្នុង​កាយ​ហើយ​ ​បុគ្គល​នោះ​ប៉ះ​សព្រហ្មចារី​ណាមួយ​ ​ក្នុង​លោក​នេះ​ ​មិនបាន​ខមាទោស​ ​ហើយ​ចៀសចេញ​ទៅកាន់​ចារិក​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​អ្នកផង​ដាក់​វត្ថុ​ស្អាត​ក្តី​ ​ដាក់​វត្ថុ​មិន​ស្អាត​ក្តី​ ​ដាក់​លាមក​ក្តី​ ​ដាក់​មូត្រ​ក្តី​ ​ដាក់​ទឹកមាត់​ក្តី​ ​ដាក់​ខ្ទុះ​ក្តី​ ​ដាក់​ឈាម​ក្តី​ ​លើ​ផែនដី​ ​ផែនដី​មិន​ធុញទ្រាន់​ ​មិន​នឿយណាយ​ ​មិន​ខ្ពើមរអើម​ ​ដោយ​វត្ថុ​នោះ​ទេ​ ​យ៉ាងណាមិញ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​មានចិត្ត​ស្មើដោយ​ផែនដី​ ​ជា​ចិត្តទូលាយ​ ​ប្រមាណ​មិនបាន​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​យ៉ាងនោះ​ឯង​។​ ​
ថយ | ទំព័រទី ៤៦ | បន្ទាប់
ID: 636854855536096793
ទៅកាន់ទំព័រ៖