ព្រះត្រៃបិដក ភាគ ៤៩

​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាយគតាសតិ​ ​ដែល​បុគ្គល​ណា​ ​មិនបាន​តាំង​ទុក​ហើយ​ក្នុង​កាយ​ដោយពិត​ ​បុគ្គល​នោះ​ប៉ះ​សព្រហ្មចារី​ណាមួយ​ ​ក្នុង​លោក​នេះ​ ​មិនបាន​ខមាទោស​ ​គប្បី​ចៀសចេញ​ទៅកាន់​ចារិក​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​អ្នកផង​ ​លាង​វត្ថុ​ស្អាត​ក្តី​ ​លាង​វត្ថុ​មិន​ស្អាត​ក្តី​ ​លាង​លាមក​ក្តី​ ​មូត្រ​ក្តី​ ​ទឹកមាត់​ក្តី​ ​ខ្ទុះ​ក្តី​ ​ឈាម​ក្តី​ ​ក្នុងទឹក​ ​ទឹក​រមែង​មិន​ធុញទ្រាន់​ ​ឬ​នឿយណាយ​ ​ឬក៏​ខ្ពើមរអើម​ដោយ​វត្ថុ​នោះ​ទេ​ ​យ៉ាងណាមិញ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​មានចិត្ត​ស្មើដោយ​ទឹក​ ​ជា​ចិត្តធំ​ទូលាយ​ ​ប្រមាណ​មិនបាន​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ក៏​យ៉ាងនោះ​ឯង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាយគតាសតិ​ ​ដែល​បុគ្គល​ណា​ ​មិនបាន​តាំង​ទុក​ហើយ​ ​ក្នុង​កាយ​ដោយពិត​ ​បុគ្គល​នោះ​ ​ប៉ះ​សព្រហ្មចារី​ណាមួយ​ ​ក្នុង​លោក​នេះ​ ​មិនបាន​ខមាទោស​ ​គប្បី​ចៀសចេញ​ទៅកាន់​ចារិក​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភ្លើង​តែង​ឆេះ​វត្ថុ​ស្អាត​ក្តី​ ​ឆេះ​វត្ថុ​មិន​ស្អាត​ក្តី​ ​ឆេះ​លាមក​ក្តី​ ​មូត្រ​ក្តី​ ​ទឹកមាត់​ក្តី​ ​ខ្ទុះ​ក្តី​ ​ឈាម​ក្តី​ ​ភ្លើង​រមែង​មិន​ធុញទ្រាន់​ ​ឬ​នឿយណាយ​ ​ឬក៏​ខ្ពើមរអើម​ដោយ​វត្ថុ​នោះ​ ​យ៉ាងណាមិញ​ ​
ថយ | ទំព័រទី ៤៧ | បន្ទាប់
ID: 636854855735558201
ទៅកាន់ទំព័រ៖