ព្រះត្រៃបិដក ភាគ ៤៩
បពិត្រព្រះអង្គដ៏ចំរើន កាយគតាសតិ ដែលបុគ្គលណា មិនបានតាំងទុក ក្នុងកាយដោយពិត បុគ្គលនោះ ប៉ះសព្រហ្មចារីណាមួយ ក្នុងលោកនេះ មិនបានខមាទោស គប្បីចៀសចេញទៅកាន់ចារិក។ បពិត្រព្រះអង្គដ៏ចំរើន គោឧសភបាក់ស្នែង ជាសត្វស្លូត ដែលគេទូន្មានហើយ បង្ហាត់ល្អហើយ ដើរទៅកាន់ច្រកតាមច្រក ដើរទៅកាន់ផ្លូវបែក តាមផ្លូវបែក មិនដែលបៀតបៀនអ្វី ៗ ដោយជើងក្តី ដោយស្នែងក្តី យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានចិត្តស្មើដោយគោឧសភបាក់ស្នែង ជាចិត្តធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ក៏យ៉ាងនោះឯង។ បពិត្រព្រះអង្គដ៏ចំរើន កាយគតាសតិ ដែលបុគ្គលណា មិនបានតាំងទុកហើយ ក្នុងកាយដោយពិត បុគ្គលនោះ ប៉ះសព្រហ្មចារីណាមួយ ក្នុងលោកនេះ មិនបានខមាទោស គប្បីចៀសចេញទៅកាន់ចារិក។ បពិត្រព្រះអង្គដ៏ចំរើន ស្រ្តី ឬបុរសកំឡោះ ឬជំទង់ ប្រកបដោយជាតិជាអ្នកស្អិតស្អាង គប្បីធុញទ្រាន់ នឿយណាយ ខ្ពើមរអើមនឹងសាកសពពស់ ឬសាកសពកូនសុនខ ដែលជាប់ត្រង់ក យ៉ាងណាមិញ
ID: 636854856260208210
ទៅកាន់ទំព័រ៖