ព្រះត្រៃបិដក ភាគ ៤៩
បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ រមែងធុញទ្រាន់ នឿយណាយ ខ្ពើមរអើម នឹងកាយស្អុយនេះ ក៏យ៉ាងនោះឯង។ បពិត្រព្រះអង្គដ៏ចំរើន កាយគតាសតិ ដែលបុគ្គលណា បានតាំងទុកក្នុងកាយដោយពិត បុគ្គលនោះ ប៉ះសព្រហ្មចារីណាមួយ ក្នុងលោកនេះ មិនបានខមាទោស គប្បីចៀសចេញទៅកាន់ចារិក។ បពិត្រព្រះអង្គដ៏ចំរើន បុរសរក្សាភាជនៈ សម្រាប់ដាក់ខ្លាញ់ ដែលមានរន្ធតូច-ធំ ហូរចេញចូល យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គរក្សានូវកាយនេះ ដែលមានរន្ធតូច-ធំ ហូរចេញចូល ក៏យ៉ាងនោះឯង។ បពិត្រព្រះអង្គដ៏ចំរើន កាយគតាសតិ ដែលបុគ្គលណា បានតាំងទុកក្នុងកាយដោយពិត បុគ្គលនោះ ប៉ះសព្រហ្មចារីណាមួយ ក្នុងលោកនេះ មិនបានខមាទោស គប្បីចៀសចេញទៅកាន់ចារិក។ លំដាប់នោះ ភិក្ខុនោះ ក្រោកចាកអាសនៈ ធ្វើសំពត់ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ក្រាបចុះទៀបព្រះបាទទាំងគូ របស់ព្រះដ៏មានព្រះភាគដោយក្បាល ហើយក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ទោសដែលប្រព្រឹត្តកន្លងហើយ នូវខ្ញុំព្រះអង្គ ព្រោះជាមនុស្សពាល ជាមនុស្សវង្វេង ជាមនុស្សមិនឈ្លាស យ៉ាងណា
ID: 636854856427257764
ទៅកាន់ទំព័រ៖