ព្រះត្រៃបិដក ភាគ ៤៩
[១២] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី។ លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុ មានសេចក្តីត្រិះរិះដូច្នេះថា ការត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី នៅព្រឹកនៅឡើយ បើដូច្នោះ គួរអាត្មាអញ ឈៀងចូលទៅឯអារាមពួកអន្យតិរ្ថិយបរិព្វាជកសិន។ ទើបព្រះសារីបុត្តដ៏មានអាយុ ឈៀងចូលទៅឯអារាម របស់ពួកអន្យតិរ្ថិយ បរិព្វាជក លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ទៅរកពួកអន្យតិរ្ថិយបរិព្វាជក លុះបព្ចាប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ សម័យនោះឯង អន្តរាកថានេះ កើតដល់ពួកអន្យតិរ្ថិយបរិព្វាជក ដែលកំពុងអង្គុយប្រជុំគ្នាទាំងនោះថា ម្នាលអាវុសោទាំងឡាយ បុគ្គលណានីមួយ ជាសឧបាទិសេស ធ្វើមរណកាលទៅ បុគ្គលទាំងអស់នោះ មិនដែលផុតអំពីនរក មិនផុតអំពីកំណើតតិរច្ឆាន
ID: 636854856798048972
ទៅកាន់ទំព័រ៖