ព្រះត្រៃបិដក ភាគ ៤៩

បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទើប​ខ្ញុំ​ព្រះអង្គ​ ​ឈៀង​ចូល​ទៅ​ឯ​អារាម​ ​របស់​ពួក​អន្យ​តិរ្ថិយ​បរិ​ព្វា​ជ​ក​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ទៅ​រក​អន្យ​តិរ្ថិយ​បរិ​ព្វា​ជ​ក​ទាំងនោះ​ ​លុះ​បព្ចាប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​សម័យ​នោះ​ឯង​ ​អន្តរាកថា​នេះ​ ​កើតឡើង​ដល់​ពួក​អន្យ​តិរ្ថិយ​បរិ​ព្វា​ជ​ក​ ​ដែល​កំពុង​អង្គុយ​ប្រជុំ​គ្នា​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បុគ្គល​ណា​នីមួយ​ ​ជាស​ឧបាទិសេស​ ​ធ្វើ​មរណកាល​ទៅ​ ​បុគ្គល​ទាំងអស់​នោះ​ ​មិនដែល​ផុត​អំពី​នរក​ ​មិន​ផុត​អំពី​កំណើត​តិរច្ឆាន​ ​មិន​ផុត​អំពី​បិ​ត្តិ​វិស័យ​ ​មិន​ផុត​អំពី​អបាយ​ ​ទុគ្គតិ​ ​និង​វិនិបាត​ទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លំដាប់នោះ​ ​ខ្ញុំ​ព្រះអង្គ​ ​មិន​ត្រេកអរ​ ​មិន​ជំទាស់​នឹង​ភាសិត​ ​របស់​ពួក​អន្យ​តិរ្ថិយ​បរិ​ព្វា​ជ​ក​ទាំងនោះ​ ​លុះ​ខ្ញុំ​ព្រះអង្គ​ ​មិន​ត្រេកអរ​ ​មិន​ជំទាស់​ហើយ​ ​ទើប​ក្រោក​ចាក​អាសនៈ​ ​ចៀសចេញ​ទៅ​ ​ដោយ​គិតថា​ ​អាត្មាអញ​ ​នឹង​ដឹង​នូវ​សេចក្តី​នៃ​ភាសិត​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​សារីបុត្ត​ ​ពួក​អន្យ​តិរ្ថិយ​បរិ​ព្វា​ជ​ក​នីមួយ​ ​ជា​មនុស្ស​ល្ងង់​ ​ជា​មនុស្ស​មិន​ឈ្លាស​ ​ពួក​ណាខ្លះ​ ​នឹង​ដឹង​នូវ​សឧបាទិសេស​បុគ្គល​ ​ថា​ជាស​ឧបាទិសេស​បុគ្គល​ក្តី​ ​
ថយ | ទំព័រទី ៥៥ | បន្ទាប់
ID: 636854857170810293
ទៅកាន់ទំព័រ៖