ព្រះត្រៃបិដក ភាគ ៤៩

​នឹង​ដឹង​នូវ​អនុបាទិសេស​បុគ្គល​ ​ថា​ជា​អនុបាទិសេស​បុគ្គល​ក្តី​។​ ​ម្នាល​សារីបុត្ត​ ​បុគ្គល​ជាស​ឧបាទិសេស​នេះ​ ​មាន​ ​៩​ ​ពួក​ ​កាល​ធ្វើ​មរណកាល​ទៅ​ ​តែង​ផុត​ចាក​នរក​ ​ផុត​ចាក​កំណើត​តិរច្ឆាន​ ​ផុត​ចាក​បិ​ត្តិ​វិស័យ​ ​ផុត​ចាក​អបាយ​ ​ទុគ្គតិ​ ​និង​វិនិបាត​។​ ​បុគ្គល​ ​៩​ ​ពួក​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​សារីបុត្ត​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកធ្វើ​ឲ្យ​បរិបូណ៌​ក្នុង​សីល​ ​ធ្វើឲ្យ​បរិបូណ៌​ក្នុង​សមាធិ​ ​តែ​ធ្វើឲ្យល្មម​ប្រមាណ​ក្នុង​បញ្ញា​ ​បុគ្គល​នោះ​ ​ជា​អន្ត​រា​បរិ​និ​ព្វា​យី​ ​ព្រោះ​អស់​សំយោជនៈ​ ​ជា​ចំណែកខាង​ក្រោម​ ​៥​។​ ​ម្នាល​សារីបុត្ត​ ​នេះ​ជាស​ឧបាទិសេស​បុគ្គល​ ​ទី១​ ​កាល​ធ្វើ​មរណកាល​ទៅ​ ​ផុត​ចាក​នរក​ ​ផុត​ចាក​កំណើត​តិរច្ឆាន​ ​ផុត​ចាក​បិ​ត្តិ​វិស័យ​ ​ផុត​ចាក​អបាយ​ ​ទុគ្គតិ​ ​និង​វិនិបាត​ហើយ​។​ ​ម្នាល​សារីបុត្ត​ ​មួយទៀត​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកធ្វើ​ឲ្យ​បរិបូណ៌​ក្នុង​សីល​ ​ធ្វើឲ្យ​បរិបូណ៌​ក្នុង​សមាធិ​ ​តែ​ធ្វើឲ្យល្មម​ប្រមាណ​ក្នុង​បញ្ញា​
ថយ | ទំព័រទី ៥៦ | បន្ទាប់
ID: 636854857364831390
ទៅកាន់ទំព័រ៖