ព្រះត្រៃបិដក ភាគ ៤៩
បុគ្គលនោះ ជាឯកពីជី ព្រោះអស់សំយោជនៈ ៣ ត្រូវកើតក្នុងមនុស្សភព ម្តងទៀត ទើបធ្វើទីបំផុតទុក្ខបាន។ ម្នាលសារីបុត្ត នេះជាសឧបាទិសេសបុគ្គល ទី៧ កាលធ្វើមរណកាលទៅ ផុតចាកនរក។បេ។ ផុតចាកអបាយ ទុគ្គតិ និងវិនិបាតហើយ។ ម្នាលសារីបុត្ត មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើឲ្យបរិបូណ៌ក្នុងសីល តែធ្វើឲ្យល្មមប្រមាណក្នុងសមាធិ ធ្វើឲ្យល្មមប្រមាណក្នុងបញ្ញា បុគ្គលនោះ ជាកោលំកោលៈ ព្រោះអស់សំយោជនៈ ៣ ត្រាច់រង្គាត់ អន្ទោលទៅកាន់ត្រកូលពីរ ឬបីទៀត ទើបធ្វើទីបំផុតទុក្ខបាន។ ម្នាលសារីបុត្ត នេះជាសឧបាទិសេសបុគ្គល ទី៨ កាលធ្វើមរណកាលទៅ ផុតចាកនរក។បេ។ ផុតចាកអបាយ ទុគ្គតិ និងវិនិបាតហើយ។ ម្នាលសារីបុត្ត មួយវិញទៀត បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើឲ្យបរិបូណ៌ក្នុងសីល តែធ្វើឲ្យល្មមប្រមាណក្នុងសមាធិ ធ្វើឲ្យល្មមប្រមាណក្នុងបញ្ញា បុគ្គលនោះ ជាសត្តក្ខត្តុំបរមៈ ព្រោះអស់សំយោជនៈ ៣
ID: 636854857722081824
ទៅកាន់ទំព័រ៖