ព្រះត្រៃបិដក ភាគ ៤៩

 [​២​]​ ​គ្រានោះ​ ​ភិក្ខុ​ ​១​ ​រូប​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​បេ​។​ ​លុះ​ភិក្ខុ​នោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​សួរ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គេ​តែង​និយាយ​ថា​ ​ភិក្ខុ​ ​អ្នក​បរិបូណ៌​ដោយ​និស្ស័យ​ ​(​ទីពឹង​)​ ​អ្នក​បរិបូណ៌​ដោយ​និស្ស័យ​ ​ដូច្នេះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ភិក្ខុ​អ្នក​បរិបូណ៌​ដោយ​និស្ស័យ​ ​តើ​ដោយហេតុ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ ​បើ​ភិក្ខុ​ ​អាស្រ័យ​សទ្ធា​ហើយ​ ​លះបង់​នូវ​អកុសល​ ​ចំរើន​នូវ​កុសល​បាន​ ​អកុសល​នោះ​ ​ឈ្មោះថា​ ​ភិក្ខុ​នោះ​បាន​លះបង់​ហើយ​។​ ​បើ​ភិក្ខុ​អាស្រ័យ​ហិរិ​ ​បើ​ភិក្ខុ​អាស្រ័យ​ឱត្តប្បៈ​ ​បើ​ភិក្ខុ​អាស្រ័យ​ ​វីរិយៈ​ ​បើ​ភិក្ខុ​អាស្រ័យ​បញ្ញា​ ​ហើយ​លះបង់​នូវ​អកុសល​ ​ចំរើន​នូវ​កុសល​បាន​ ​អកុសល​នោះ​ ​ឈ្មោះថា​ភិក្ខុ​នោះ​ ​បាន​លះបង់​ហើយ​ ​ព្រោះថា​ ​អកុសល​ដែល​ភិក្ខុ​ណា​ឃើញ​ដោយ​បញ្ញា​ដ៏​ប្រសើរ​ ​ហើយ​លះ​ ​អកុសល​នោះ​ ​ឈ្មោះថា​ភិក្ខុ​នោះ​លះ​ហើយ​ ​លះ​ស្រឡះ​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​នោះ​ ​តាំងនៅ​ក្នុង​ធម៌​ទាំង​ ​៥​ ​នេះ​ហើយ​ ​ត្រូវ​ប្រកបដោយ​ឧបនិស្ស័យ​ ​៤​ ​យ៉ាង​។​ ​
ថយ | ទំព័រទី ៦ | បន្ទាប់
ID: 636854846933924777
ទៅកាន់ទំព័រ៖