ព្រះត្រៃបិដក ភាគ ៤៩

 [​១៣​]​ ​គ្រានោះ​ ​ព្រះ​មហា​កោ​ដ្ឋិ​តៈ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​រក​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ជាមួយនឹង​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​លុះ​បព្ចាប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​មហា​កោ​ដ្ឋិ​តៈ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​សួរ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​ចុះ​បុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដើម្បី​ប្រយោជន៍​ដល់​ហេតុនេះ​ថា​ ​កម្ម​ណា​ដែល​ឲ្យផល​ក្នុង​បច្ចុប្បន្ន​ ​សូមឲ្យ​កម្ម​នោះ​ ​ឲ្យផល​ក្នុង​បរលោក​ដល់​អាត្មាអញ​វិញ​ ​បាន​ឬ​។​ ​ម្នាល​អាវុសោ​ ​មិនបានទេ​។​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​ចុះ​បុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដើម្បី​ប្រយោជន៍​ដល់​ហេតុនេះ​ថា​ ​កម្ម​ណា​ឲ្យផល​ក្នុង​បរលោក​ ​សូមឲ្យ​កម្ម​នោះ​ឲ្យផល​ក្នុង​បច្ចុប្បន្ន​ដល់​អាត្មាអញ​វិញ​ ​បាន​ដែរ​ឬ​។​ ​ម្នាល​អាវុសោ​ ​មិនបានទេ​។​ ​
ថយ | ទំព័រទី ៦០ | បន្ទាប់
ID: 636854858088772798
ទៅកាន់ទំព័រ៖