ព្រះត្រៃបិដក ភាគ ៤៩

​កាលដែល​ខ្ញុំ​សួរ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​ចុះ​បុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដើម្បី​ប្រយោជន៍​ដល់​ហេតុនេះ​ថា​ ​កម្ម​ណា​ដែល​ឲ្យផល​ក្នុង​បរលោក​ ​សូមឲ្យ​កម្ម​នោះ​ ​ឲ្យផល​ក្នុង​បច្ចុប្បន្ន​នេះ​ ​ដល់​អាត្មាអញ​វិញ​ ​បាន​ដែរ​ឬ​ ​លោក​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​មិនបានទេ​។​ ​កាលដែល​ខ្ញុំ​សួរ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​ចុះ​បុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដើម្បី​ប្រយោជន៍​ដល់​ហេតុនេះ​ថា​ ​កម្ម​ណា​ឲ្យផល​ជា​សុខ​ ​សូមឲ្យ​កម្ម​នោះ​ ​ឲ្យផល​ជា​ទុក្ខ​ដល់​អាត្មាអញ​វិញ​ ​បាន​ដែរ​ឬ​ ​លោក​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​មិនបានទេ​។​ ​កាលដែល​ខ្ញុំ​សួរ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​ចុះ​បុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដើម្បី​ប្រយោជន៍​ដល់​ហេតុនេះ​ថា​ ​កម្ម​ណា​ដែល​ឲ្យផល​ជា​ទុក្ខ​ ​សូមឲ្យ​កម្ម​នោះ​ ​ត្រឡប់​ឲ្យផល​ជា​សុខ​ដល់​អាត្មាអញ​វិញ​ ​បាន​ដែរ​ឬ​ ​លោក​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​មិនបានទេ​។​ ​
ថយ | ទំព័រទី ៦៣ | បន្ទាប់
ID: 636854858701227828
ទៅកាន់ទំព័រ៖