ព្រះត្រៃបិដក ភាគ ៤៩
កាលដែលខ្ញុំសួរដូច្នេះថា ម្នាលអាវុសោសារីបុត្ត ចុះបុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីប្រយោជន៍ដល់ហេតុនេះថា កម្មណាដែលមានវារៈឲ្យផល សូមឲ្យកម្មនោះ មានវារៈមិនឲ្យផលដល់អាត្មាអញវិញ បានដែរឬ លោកឆ្លើយថា ម្នាលអាវុសោ មិនបានទេ។ កាលដែលខ្ញុំសួរដូច្នេះថា ម្នាលអាវុសោសារីបុត្ត ចុះបុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីប្រយោជន៍ដល់ហេតុនេះថា កម្មណាដែលមានវារៈមិនឲ្យផល សូមឲ្យកម្មនោះ មានវារៈឲ្យផលដល់អាត្មាអញវិញ បានដែរឬ លោកឆ្លើយថា ម្នាលអាវុសោ មិនបានទេ។ កាលដែលខ្ញុំសួរដូច្នេះថា ម្នាលអាវុសោសារីបុត្ត ចុះបុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីប្រយោជន៍ដល់ហេតុនេះថា កម្មណាដែលឲ្យផលច្រើន សូមឲ្យកម្មនោះ ត្រឡប់ឲ្យផលតិច ដល់អាត្មាអញវិញ បានដែរឬ លោកឆ្លើយថា ម្នាលអាវុសោ មិនបានទេ។ កាលដែលខ្ញុំសួរដូច្នេះថា ម្នាលអាវុសោសារីបុត្ត ចុះបុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីប្រយោជន៍ដល់ហេតុនេះថា កម្មណាដែលឲ្យផលតិច សូមឲ្យកម្មនោះ ត្រឡប់ជាឲ្យផលច្រើន ដល់អាត្មាអញវិញ បានដែរឬ លោកឆ្លើយថា ម្នាលអាវុសោ មិនបានទេ។
ID: 636854858881708151
ទៅកាន់ទំព័រ៖