ព្រះត្រៃបិដក ភាគ ៤៩
កាលដែលខ្ញុំសួរដូច្នេះថា ម្នាលអាវុសោសារីបុត្ត ចុះបុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីប្រយោជន៍ដល់ហេតុនេះថា កម្មណាដែលឲ្យផល សូមឲ្យកម្មនោះ ត្រឡប់ជាមិនឲ្យផល ដល់អាត្មាអញវិញ បានដែរឬ លោកឆ្លើយថា ម្នាលអាវុសោ មិនបានទេ។ កាលដែលខ្ញុំសួរដូច្នេះថា ម្នាលអាវុសោសារីបុត្ត ចុះបុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីប្រយោជន៍ដល់ហេតុនេះថា កម្មណាដែលមិនឲ្យផល សូមឲ្យកម្មនោះ ត្រឡប់ជាឲ្យផល ដល់អាត្មាអញវិញ បានដែរឬ លោកឆ្លើយថា ម្នាលអាវុសោ មិនបានទេ ម្នាលអាវុសោ កាលបើដូច្នេះ ចុះបុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ តើប្រព្រឹត្តដើម្បីអ្វី។ ម្នាលអាវុសោ គុណជាតណា ដែលបុគ្គលមិនបានដឹង មិនបានឃើញ មិនបានដល់ មិនបានធ្វើឲ្យជាក់ច្បាស់ មិនបានត្រាស់ដឹងនៅឡើយ បុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីដឹង ដើម្បីឃើញ ដើម្បីដល់ ដើម្បីធ្វើឲ្យជាក់ច្បាស់ ដើម្បីត្រាស់ដឹងនូវគុណជាតនោះ ម្នាលអាវុសោ នេះជាទុក្ខ ម្នាលអាវុសោ នេះជាទុក្ខសមុទ័យ ម្នាលអាវុសោ នេះជាទុក្ខនិរោធ
ID: 636854859077609356
ទៅកាន់ទំព័រ៖