ព្រះត្រៃបិដក ភាគ ៤៩
បពិត្រលោកម្ចាស់ដ៏ចំរើន ក្នុងពួកធាតុ។ ម្នាលសមិទ្ធិ ធម៌ទាំងនោះ មានអ្វីជាដែនកើត។ បពិត្រលោកម្ចាស់ដ៏ចំរើន មានផស្សៈ ជាដែនកើត។ ម្នាលសមិទ្ធិ ធម៌ទាំងនោះ មានអ្វីជាទីប្រជុំចុះ។ បពិត្រលោកម្ចាស់ដ៏ចំរើន មានវេទនា ជាទីប្រជុំចុះ។ ម្នាលសមិទ្ធិ ធម៌ទាំងនោះ មានអ្វីជាប្រធាន។ បពិត្រលោកម្ចាស់ដ៏ចំរើន មានសមាធិ ជាប្រធាន។ ម្នាលសមិទ្ធិ ធម៌ទាំងនោះ មានអ្វីជាអធិបតី។ បពិត្រលោកម្ចាស់ដ៏ចំរើន មានសតិ ជាអធិបតី។ ម្នាលសមិទ្ធិ ធម៌ទាំងនោះ មានអ្វី ជារបស់ខ្ពង់ខ្ពស់។ បពិត្រលោកម្ចាស់ដ៏ចំរើន មានបញ្ញា ជារបស់ខ្ពង់ខ្ពស់។ ម្នាលសមិទ្ធិ ធម៌ទាំងនោះ មានអ្វីជាខ្លឹម ។ បពិត្រលោកម្ចាស់ដ៏ចំរើន មានវិមុត្តិ ជាខ្លឹម។ ម្នាលសមិទ្ធិ ធម៌ទាំងនោះ មានអ្វី ជាទីតាំងនៅស៊ប់។ បពិត្រលោកម្ចាស់ដ៏ចំរើន មានអមតៈ ជាទីតាំងនៅស៊ប់។ កាលដែលខ្ញុំសួរថា ម្នាលសមិទ្ធិ វិតក្កៈ ជាសង្កប្បៈ របស់បុរស មានអ្វីជាអារម្មណ៍ ទើបកើតឡើង លោកឆ្លើយថា បពិត្រលោកម្ចាស់ដ៏ចំរើន មាននាម និងរូប ជាអារម្មណ៍។ កាលដែលខ្ញុំសួរថា ម្នាលសមិទ្ធិ ធម៌ទាំងនោះ ដល់នូវភាពផ្សេងគ្នា ក្នុងទីដូចម្តេច លោកឆ្លើយថា បពិត្រលោកម្ចាស់ដ៏ចំរើន ក្នុងពួកធាតុ។
ID: 636854872729830218
ទៅកាន់ទំព័រ៖