ព្រះត្រៃបិដក ភាគ ៤៩

កាលដែល​ខ្ញុំ​សួរ​ថា​ ​ម្នាល​សមិ​ទិ្ធ​ ​ធម៌​ទាំងនោះ​ ​មាន​អ្វី​ ​ជា​ដែន​កើត​ ​លោក​ឆ្លើយ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​មាន​ផស្សៈ​ ​ជា​ដែន​កើត​។​ ​កាលដែល​ខ្ញុំ​សួរ​ថា​ ​ម្នាល​សមិទ្ធិ​ ​ធម៌​ទាំងនោះ​ ​មាន​អ្វី​ ​ជាទី​ប្រជុំ​ចុះ​ ​លោក​ឆ្លើយ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​មាន​វេទនា​ ​ជាទី​ប្រជុំ​ចុះ​។​ ​កាលដែល​ខ្ញុំ​សួរ​ថា​ ​ម្នាល​សមិទ្ធិ​ ​ធម៌​ទាំងនោះ​ ​មាន​អ្វី​ ​ជា​ប្រធាន​ ​លោក​ឆ្លើយ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​មាន​សមាធិ​ ​ជា​ប្រធាន​។​ ​កាលដែល​ខ្ញុំ​សួរ​ថា​ ​ម្នាល​សមិទ្ធិ​ ​ធម៌​ទាំងនោះ​ ​មាន​អ្វី​ ​ជា​អធិបតី​ ​លោក​ឆ្លើយ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​មានសតិ​ ​ជា​អធិបតី​។​ ​កាលដែល​ខ្ញុំ​សួរ​ថា​ ​ម្នាល​សមិទ្ធិ​ ​ធម៌​ទាំងនោះ​ ​មាន​អ្វី​ ​ជា​របស់​ខ្ពង់ខ្ពស់​ ​លោក​ឆ្លើយ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​មាន​បញ្ញា​ ​ជា​របស់​ខ្ពង់ខ្ពស់​។​ ​កាលដែល​ខ្ញុំ​សួរ​ថា​ ​ម្នាល​សមិទ្ធិ​ ​ធម៌​ទាំងនោះ​ ​មាន​អ្វី​ ​ជា​ខ្លឹម​ ​លោក​ឆ្លើយ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​មាន​វិមុត្តិ​ ​ជា​ខ្លឹម​។​ ​កាលដែល​ខ្ញុំ​សួរ​ថា​ ​ម្នាល​សមិទ្ធិ​ ​ធម៌​ទាំងនោះ​ ​មាន​អ្វី​ ​ជាទី​តាំងនៅ​ស៊ប់​ ​លោក​ឆ្លើយ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​មាន​អមតៈ​ ​ជាទី​តាំងនៅ​ស៊ប់​។​ ​ម្នាល​សមិ​ទិ្ធ​ ​ប្រពៃ​ណាស់​ ​ម្នាល​សមិទ្ធិ​ ​អ្នក​វិសជ្ជនា​ប្រស្នា​ ​ដែល​ខ្ញុំ​សួរ​ហើយ​ ​ត្រូវ​ណាស់​ ​មួយទៀត​ ​អ្នក​កុំ​បានចិត្ត​ព្រោះ​ការ​វិសជ្ជនា​ប្រស្នា​នោះ​ឡើយ​។​
ថយ | ទំព័រទី ៦៨ | បន្ទាប់
ID: 636854872903900174
ទៅកាន់ទំព័រ៖