ព្រះត្រៃបិដក ភាគ ៤៩
ឧបនិស្ស័យ ៤ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាហើយ ទើបសេពនូវវត្ថុដែលគួរសេព ១ ពិចារណាហើយ ទើបអត់សង្កត់នូវវត្ថុដែលគួរអត់សង្កត់ ១ ពិចារណាហើយ ទើបវៀរនូវវត្ថុដែលគួរវៀរ ១ ពិចារណាហើយ ទើបបន្ទោបង់ចោលនូវវត្ថុដែលគួរបន្ទោបង់ចោល ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកបរិបូណ៌ដោយនិស្ស័យ យ៉ាងនេះឯង។
[៣] សម័យមួយ ព្រះដ៏មានព្រះភាគ គង់លើភ្នំចាលិកា ទៀបក្រុងចាលិកា។ សម័យនោះឯង ព្រះមេឃិយៈដ៏មានអាយុ ជាឧបដ្ឋាកព្រះដ៏មានព្រះភាគ។ គ្រានោះ ព្រះមេឃិយៈដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។ លុះព្រះមេឃិយៈដ៏មានអាយុ ឋិតនៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គប្រាថ្នានឹងចូលទៅកាន់ជន្តុគ្រាម ដើម្បីបិណ្ឌបាត។ ម្នាលមេឃិយៈ អ្នកចូរសំគាល់នូវកាលដែលគួរនឹងទៅ ក្នុងកាលឥឡូវនេះចុះ។ គ្រានោះ មេឃិយៈដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់ជន្តុគ្រាម ដើម្បីបិណ្ឌបាត
ID: 636854847131596083
ទៅកាន់ទំព័រ៖