ព្រះត្រៃបិដក ភាគ ៤៩
មិនចូលទៅអង្គុយជិត ដើម្បីស្តាប់ធម៌ដោយគោរព ១ មិនត្រេកអរនឹងភាសិតរបស់ភិក្ខុនោះ ១។ ម្នាលភិក្ខុទាំងឡាយ ត្រកូលប្រកបដោយ អង្គ ៩ នេះឯង ដែលភិក្ខុមិនធ្លាប់ចូលទៅ ក៏មិនគួរចូលទៅ ឬចូលជ្រុលទៅហើយ ក៏មិនគួរអង្គុយ។ ម្នាលភិក្ខុទាំងឡាយ ត្រកូលប្រកបដោយអង្គ ៩ ដែលភិក្ខុមិនទាន់ចូលទៅ ក៏គួរចូលទៅបាន ឬចូលទៅហើយ ក៏គួរអង្គុយបាន។ ត្រកូលប្រកបដោយអង្គ ៩ តើដូចម្តេចខ្លះ។ គឺគេក្រោកទទួល ដោយសេចក្តីពេញចិត្ត ១ ថ្វាយបង្គំដោយសេចក្តីពេញចិត្ត ១ ឲ្យអាសនៈ ដោយសេចក្តីពេញចិត្ត ១ មិនលាក់របស់ដែលមាន ១ របស់ដែលមានច្រើន ឲ្យច្រើន ១ របស់ដែលថ្លៃថ្លា ឲ្យរបស់ថ្លៃថ្លា ១ ឲ្យដោយគោរព មិនឲ្យដោយមិនគោរព ១ ចូលទៅអង្គុយជិត ដើម្បីស្តាប់ធម៌ ១ ត្រេកអរនឹងភាសិតរបស់ភិក្ខុនោះ ១។ ម្នាលភិក្ខុទាំងឡាយ ត្រកូលប្រកបដោយអង្គ ៩ នេះឯង ដែលភិក្ខុមិនទាន់ចូលទៅ ក៏គួរចូលទៅបាន ឬចូលទៅហើយ ក៏គួរអង្គុយបាន។
ID: 636854873472522698
ទៅកាន់ទំព័រ៖