ព្រះត្រៃបិដក ភាគ ៤៩

 [​១៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបោសថ​ប្រកបដោយ​អង្គ​ ​៩​ ​ប្រការ​ ​ដែល​បុគ្គល​ចាំ​រក្សា​ហើយ​ ​រមែង​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​មាន​សេចក្តី​រុងរឿង​ច្រើន​ ​មានការ​ផ្សាយ​ទៅ​ច្រើន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបោសថ​ប្រកបដោយ​អង្គ​ ​៩​ ​ប្រការ​ ​ដែល​បុគ្គល​ចាំ​រក្សា​ហើយ​ ​រមែង​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​មាន​សេចក្តី​រុងរឿង​ច្រើន​ ​មានការ​ផ្សាយ​ទៅ​ច្រើន​ ​តើ​ដោយ​ប្រការ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ដូច្នេះ​ថា​ ​ព្រះអរហន្ត​ទាំងឡាយ​ ​លះបង់​បាណាតិបាត​ ​វៀរចាក​បាណាតិបាត​ ​មាន​អាជ្ញា​ដាក់ចុះ​ហើយ​ ​មាន​គ្រឿង​សស្រ្តា​ដាក់ចុះ​ហើយ​ ​មាន​សេចក្តី​ខ្មាស​ ​ដល់​នូវ​សេចក្តី​អាណិតអាសូរ​ ​អនុគ្រោះ​ដោយ​ប្រយោជន៍​ដល់​សត្វ​ទាំងអស់​ ​ដរាប​អស់ជីវិត​ ​ក្នុងថ្ងៃនេះ​ ​ចំណែក​អាត្មាអញ​ ​ក៏​លះបង់​នូវ​បាណាតិបាត​ ​វៀរចាក​បាណាតិបាត​ ​មាន​អាជ្ញា​ដាក់ចុះ​ហើយ​ ​មាន​គ្រឿង​សស្រ្តា​ដាក់ចុះ​ហើយ​ ​មាន​សេចក្តី​ខ្មាស​ ​ដល់​នូវ​សេចក្តី​អាណិតអាសូរ​ ​អនុគ្រោះ​ដោយ​ប្រយោជន៍​ដល់​សត្វ​ទាំងពួង​ ​អស់​យប់​នេះ​ ​និង​ថ្ងៃនេះ​ដែរ​ ​អាត្មាអញ​ ​យក​តម្រាប់​ព្រះអរហន្ត​ផង​ ​អាត្មាអញ​នឹង​ចាំ​រក្សា​ឧបោសថ​ដោយ​អង្គ​នេះ​ផង​ ​ឧបោសថ​ប្រកបដោយ​អង្គ​ទី​ ​១​ ​នេះ​ ​ដូច្នេះ​។​បេ​។​ ​
ថយ | ទំព័រទី ៧២ | បន្ទាប់
ID: 636854873667073825
ទៅកាន់ទំព័រ៖