ព្រះត្រៃបិដក ភាគ ៤៩

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ទេវតា​ជាច្រើន​ផ្សេងទៀត​ ​ចូល​មករ​កត​ថា​គត​ ​ហើយ​ពោល​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​បព្វជិត​ ​ចូល​មកកាន់​ផ្ទះ​របស់​យើងខ្ញុំ​ព្រះអង្គ​ ​កាលដែល​កើតជា​មនុស្ស​ ​ក្នុង​កាលមុន​ ​យើងខ្ញុំ​ព្រះអង្គ​ទាំងនោះ​ ​បាន​ក្រោក​ទទួល​ផង​ ​បាន​ថ្វាយបង្គំ​ផង​ ​បាន​ប្រគេន​អាសនៈ​ផង​ ​បាន​ចាត់ចែង​ ​តាម​សមគួរ​ដល់​យស​សក្តិ​ ​តាម​សមគួរ​ដល់​កំឡាំង​ផង​ ​ចូល​ទៅ​អង្គុយ​ជិត​ស្តាប់ធម៌​ផង​ ​ផ្ចង់​ត្រចៀក​ស្តាប់ធម៌​ផង​ ​ស្តាប់ធម៌​ហើយ​ ​បាន​ចាំទុក​ផង​ ​បាន​ពិចារណា​សេចក្តី​នៃ​ធម៌​ដែល​ចាំទុក​ផង​ ​យល់​អត្ថ​ ​យល់​ធម៌​ ​ហើយ​ប្រតិបត្តិ​ធម៌​ ​តាម​សមគួរ​ដល់​ធម៌​ផង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យើងខ្ញុំ​ព្រះអង្គ​ទាំងនោះ​ ​ជា​អ្នកមាន​បុញ្ញកម្ម​បរិបូណ៌​ ​មិន​មាន​សេចក្តី​ស្តាយ​ ​ក្តៅក្រហាយ​ខាងក្រោយ​ ​ទើបបាន​ទៅ​កើត​ ​ក្នុង​ពួក​ខ្ពង់ខ្ពស់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នុ៎ះ​ជា​រុក្ខមូល​ ​នុ៎ះ​ជា​សុញ្ញាគារ​ដ្ឋាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ចំរើន​ឈាន​ ​ចូរ​កុំ​ប្រមាទ​ ​ចូរ​កុំ​មាន​សេចក្តី​ស្តាយ​ ​ក្នុង​កាល​ខាងក្រោយ​ ​ដូចជា​ពួក​ទេវតា​មុន​នោះ​ឡើយ​។​
ថយ | ទំព័រទី ៧៦ | បន្ទាប់
ID: 636854874581186110
ទៅកាន់ទំព័រ៖