ព្រះត្រៃបិដក ភាគ ៤៩

 [​២០​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ ​អនាថបិណ្ឌិក​គហបតី​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​អនាថបិណ្ឌិក​គហបតី​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​សួរ​ដូច្នេះ​ថា​ ​ម្នាល​គហបតី​ ​ទាន​ក្នុង​ត្រកូល​ ​អ្នក​នៅតែ​ឲ្យ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទាន​ក្នុង​ត្រកូល​ ​ខ្ញុំ​ព្រះអង្គ​នៅតែ​ឲ្យ​ដែរ​ ​តែ​ទាន​នោះ​ឯង​សៅ​ហង្ម​ ​គឺ​បាយ​ចុងអង្ករ​ ​និង​ទឹក​ជ្រក់​ ​ជា​គំរប់​ពីរ​។​ ​ម្នាល​គហបតី​ ​បុគ្គល​ឲ្យ​ទាន​សៅ​ហង្ម​ក្តី​ ​ឲ្យ​ទាន​ថ្លៃថ្លា​ក្តី​ ​តែ​ឲ្យ​ទាន​នោះ​មិន​គោរព​ ​ធ្វើ​សេចក្តី​មិន​កោតក្រែង​ហើយ​ឲ្យ​ ​មិន​ឲ្យ​ដោយដៃ​ខ្លួនឯង​ ​បោះ​ឲ្យ​ ​យល់ថា​មិន​មានផល​ហើយ​ឲ្យ​ ​វិបាក​របស់​ទាន​នោះ​ ​ៗ​ ​កើត​ក្នុង​ត្រកូល​ណា​ ​ៗ​ ​ចិត្ត​ក៏​មិន​ឱន​ទៅ​ ​ដើម្បី​ប្រើប្រាស់​នូវ​ភត្ត​ដ៏​ថ្លៃថ្លា​ ​ចិត្ត​មិន​ឱន​ទៅ​ ​ដើម្បី​ប្រើប្រាស់​នូវ​សំពត់​ដ៏​ថ្លៃថ្លា​ ​ចិត្ត​មិន​ឱន​ទៅ​ ​ដើម្បី​ប្រើប្រាស់​យាន​ដ៏​ថ្លៃថ្លា​ ​ចិត្ត​មិន​ឱន​ទៅ​ ​ដើម្បី​ប្រើប្រាស់​ក្នុង​កាមគុណ​ ​៥​ ​ដ៏​ថ្លៃថ្លា​ ​មួយទៀត​ ​ពួក​ជន​ណា​ ​ដែល​ជា​កូន​ក្តី​ ​ប្រពន្ធ​ក្តី​ ​ទាសៈ​ក្តី​ ​
ថយ | ទំព័រទី ៧៧ | បន្ទាប់
ID: 636854874754746037
ទៅកាន់ទំព័រ៖