ព្រះត្រៃបិដក ភាគ ៤៩

គឺ​បាន​ឲ្យ​ភាជន៍មាស​ ​៨៤.០០០​ ​ដែល​ពេញដោយ​ប្រាក់​ ​បាន​ឲ្យ​ភាជន៍ប្រាក់​ ​៨៤.០០០​ ​ដែល​ពេញដោយ​មាស​ ​បាន​ឲ្យ​ភាជន៍​សំរិទ្ធិ​ ​៨៤.០០០​ ​ដែល​ពេញដោយ​ប្រាក់​ ​បាន​ឲ្យ​ដំរី​ ​៨៤.០០០​ ​ដែល​មាន​គ្រឿងអលង្ការ​មាស​ ​មាន​ទង់ជ័យ​មាស​ ​ព្រមទាំង​បាំង​ដោយ​បណ្តាញ​មាស​ ​បាន​ឲ្យ​រថ​ ​៨៤.០០០​ ​ដែល​ពាស​ដោយ​ស្បែក​សីហៈ​ ​ដែល​ពាស​ដោយ​ស្បែក​ខ្លាធំ​ ​ពាស​ដោយ​ស្បែក​ខ្លាដំបង​ ​ពាស​ដោយ​សំពត់​កម្ពល​ ​មាន​ពណ៌លឿង​ ​មាន​គ្រឿងអលង្ការ​មាស​ ​មាន​ទង់ជ័យ​មាស​ ​បិទបាំង​ដោយ​បណ្តាញ​មាស​ ​បាន​ឲ្យ​មេគោ​ ​៨៤.០០០​ ​សម្រាប់​រូត​បង្ហូរ​ ​(​ទឹកដោះ​)​ ​មាន​ភាជន៍​សំរិទ្ធិ​សម្រាប់​ត្រង​ ​បាន​ឲ្យ​នាងកញ្ញា​ ​៨៤.០០០​ ​ដែល​ពាក់​កែវមណី​ ​និង​ក​ណ្ឌល​ ​បាន​ឲ្យ​បល្ល័ង្ក​ ​៨៤.០០០​ ​ដែល​ក្រាល​ដោយ​ព្រំ​ ​ក្រាល​ដោយ​កម្រាល​រោម​ ​មាន​ពណ៌ស​ ​ក្រាល​ដោយ​កម្រាល​រោម​មាន​ផ្កា​ជា​ចង្កោម​ ​ក្រាល​ដោយ​កម្រាល​ដ៏​ប្រសើរ​ ​ធ្វើ​ពី​រោម​ម្រឹគ​ ​ឈ្មស់​ ​មាន​ខ្នើយ​មាន​ពណ៌ក្រហម​ទាំងពីរ​ខាង​ ​ព្រមទាំង​ពិតាន​ ​មាន​ពណ៌ក្រហម​ ​បាន​ឲ្យ​កោដិ​(​១​)​ ​នៃ​សំពត់​ ​៨៤.០០០​ ​គឺ​សំពត់​ថ្មី​មានសាច់​ល្អិត​ ​សំពត់សូត្រ​មានសាច់​ល្អិត​ ​សំពត់​អម្បោះ​មានសាច់​ល្អិត
​(​១​)​ ​កោដិ​ក្នុង​ទីនេះ​ ​សំដៅយក​ ​សំពត់​សា​កដ​ ​១០​ ​ហៅថា​មួយ​កោដិ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៧៩ | បន្ទាប់
ID: 636854875183080536
ទៅកាន់ទំព័រ៖