ព្រះត្រៃបិដក ភាគ ៤៩

​បាច់​និយាយ​ថ្មី​ ​ដល់​បាយ​ ​ទឹក​ ​បង្អែម​ ​ភោជន​ ​គ្រឿង​លាប​ ​ទីដេក​ ​ដូចជា​ស្ទឹង​ ​តែង​ហូរ​ទៅ​ ​ម្នាល​គហបតី​ ​អ្នក​ប្រហែលជា​មាន​សេចក្តី​សំគាល់​នូវ​វេ​លាម​ព្រាហ្មណ៍​នុ៎ះ​យ៉ាងនេះ​ថា​ ​ក្នុង​សម័យ​នោះ​ ​វេ​លាម​ព្រាហ្មណ៍​ ​ជា​បុគ្គល​ដទៃ​ដោយពិត​ ​(​ក្រៅពី​តថាគត​)​ ​លោក​បាន​ឲ្យ​ទាន​នោះ​ ​ជាម​ហា​ទាន​។​ ​ម្នាល​គហបតី​ ​ហេតុ​នុ៎ះ​ ​អ្នក​មិន​ត្រូវ​យល់​យ៉ាងនេះ​ឡើយ​ ​ក្នុង​សម័យ​នោះ​ ​វេ​លាម​ព្រាហ្មណ៍​ ​ក៏​គឺ​តថាគត​ ​ទាន​ដែល​តថាគត​បាន​ឲ្យ​នោះ​ ​ជាម​ហា​ទាន​។​ ​ម្នាល​គហបតី​ ​មិន​មាន​ទក្ខិណេយ្យ​បុគ្គល​ណាមួយ​ ​ក្នុង​ទាន​នោះ​ទេ​ ​មិន​មាន​បុគ្គល​ណាមួយ​ ​សំអាត​ទក្ខិណាទាន​នោះ​ទេ​។​ ​ម្នាល​គហបតី​ ​វេ​លាម​ព្រាហ្មណ៍​ ​បាន​ឲ្យ​ទាន​ណា​ ​ដែល​ឈ្មោះថា​មហាទាន​ ​និង​បុគ្គល​ណា​ ​ញុំាង​បុគ្គល​ដែល​មាន​ទិដ្ឋិ​ល្អ​ ​១​ ​រូប​ ​(​សោតាបន្ន​បុគ្គល​)​ ​ឲ្យ​បរិភោគ​ ​ទាន​នេះ​ ​ជា​ទាន​មានផល​ច្រើនជាង​មហាទាន​ ​បុគ្គល​ណា​ ​ញុំាង​បុគ្គល​ដែល​មាន​ទិដ្ឋិ​ល្អ​ ​១០០​ ​រូប​ ​ឲ្យ​បរិភោគ​ ​
ថយ | ទំព័រទី ៨០ | បន្ទាប់
ID: 636854875367201067
ទៅកាន់ទំព័រ៖