ព្រះត្រៃបិដក ភាគ ៤៩
ដោយហោចទៅ និងបុគ្គលណា ចំរើននូវមេត្តាចិត្ត សូម្បីអស់កាលត្រឹមតែមួយរូតទឹកដោះគោប៉ុណ្ណោះ និងបុគ្គលណា ចំរើននូវអនិច្ចសញ្ញា សូម្បីអស់កាលគ្រាន់តែផ្ទាត់ម្រាមដៃប៉ុណ្ណោះ ការចំរើននេះ មានផលច្រើនជាងទាននោះទៅទៀត។
ចប់ សីហនាទវគ្គ ទី២។
ឧទ្ទានក្នុងសីហនាទវគ្គនោះគឺ
និយាយអំពីការចាំរក្សាឧបោសថ ១ សឧបាទិសេស និងអនុបាទិសេស ១ ព្រះកោដ្ឋិតៈភិក្ខុ ១ ព្រះសមិទ្ធិភិក្ខុ ១ កាយ ដូចជាបូស ១ សញ្ញា ១ ត្រកូល ១ មេត្តា ១ ទេវតា ១ វេលាមព្រាហ្មណ៍ ១។
ID: 636854875975555863
ទៅកាន់ទំព័រ៖