ព្រះត្រៃបិដក ភាគ ៤៩

​សត្តា​វាសវ​គ្គ​ ​ទី៣​


 [​២១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​មនុស្ស​អ្នក​នៅក្នុង​ឧត្តរកុរុ​ទ្វីប​ ​ខ្ពង់ខ្ពស់​ ​ហួស​ពួក​ ​ទេវតា​ជាន់​តាវត្តឹង្ស​ផង​ ​និង​ពួក​មនុស្ស​អ្នក​នៅក្នុង​ជម្ពូទ្វីប​ផង​ ​ដោយស្ថាន​ ​៣​ ​យ៉ាង​។​ ​ស្ថាន​ ​៣​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​មិន​មាន​សេចក្តី​អន្ទះសា​ ​១​ ​មិន​មាន​សេចក្តី​ហួងហែង​ ​១​ ​មាន​អាយុ​ទៀង​ ​មានកំណើត​ដ៏​វិសេស​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​មនុស្ស​នៅក្នុង​ឧត្តរ​កុរុ​ទី្វប​ ​តែង​ខ្ពង់ខ្ពស់​ ​ហួស​ពួក​ទេវតា​ជាន់​តាវត្តឹង្ស​ផង​ ​និង​ពួក​មនុស្ស​អ្នក​នៅក្នុង​ ​ជម្ពូទ្វីប​ផង​ ​ដោយស្ថាន​ ​៣​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ទេវតា​ជាន់​តាវត្តឹង្ស​ ​ខ្ពង់ខ្ពស់​ហួស​ពួក​មនុស្ស​អ្នក​នៅក្នុង​ឧត្តរកុរុ​ទ្វីប​ផង​ ​និង​ពួក​មនុស្ស​អ្នក​នៅក្នុង​ជម្ពូទ្វីប​ផង​ ​ដោយស្ថាន​ ​៣​ ​យ៉ាង​។​ ​ស្ថាន​ ​៣​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​អាយុ​ជា​ទិព្វ​ ​១​ ​សម្បុរ​ជា​ទិព្វ​ ​១​ ​សេចក្តី​សុខ​ជា​ទិព្វ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ទេវតា​ជាន់​តា​វតឹ្តង្ស​ ​តែង​ខ្ពង់ខ្ពស់​ហួស​ពួក​មនុស្ស​អ្នក​នៅក្នុង​ឧត្តរកុរុ​ទ្វីប​ផង​ ​និង​ពួក​មនុស្ស​អ្នក​នៅក្នុង​ជម្ពូទ្វីប​ផង​ ​ដោយស្ថាន​ ​៣​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​មនុស្ស​អ្នក​នៅក្នុង​ជម្ពូទ្វីប​ ​ខ្ពង់ខ្ពស់​ហួស​ពួក​មនុស្ស​អ្នក​នៅក្នុង​ឧត្តរកុរុ​ទ្វីប​ផង​ ​និង​ពួក​ទេវតា​ជាន់​តា​វតឹ្តង្ស​ផង​ ​ដោយស្ថាន​ ​៣​ ​យ៉ាង​។​ ​ស្ថាន​ ​៣​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​
ថយ | ទំព័រទី ៨៤ | បន្ទាប់
ID: 636854876228500331
ទៅកាន់ទំព័រ៖