ព្រះត្រៃបិដក ភាគ ៤៩
គឺមានសេចក្តីក្លៀវក្លា ១ មានស្មារតី (ខ្ជាប់ខ្ជួន) ១ មានការបំពេញព្រហ្មចរិយធម៌ដ៏វិសេស ១។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សនៅក្នុងជម្ពូទ្វីប តែងខ្ពង់ខ្ពស់ ហួសពួកមនុស្សអ្នកនៅក្នុងឧត្តរកុរុទ្វីបផង និងពួក ទេវតាជាន់តាវត្តឹង្សផង ដោយស្ថាន ៣ យ៉ាងនេះឯង។
[២២] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវសេះខឡុង្គៈ
(១) ៣ ពួកផង នូវបុរសខឡុង្គៈ ៣ ពួកផង នូវសេះ
(២) សទស្សៈ ៣ ពួកផង នូវបុរសសទស្សៈ ៣ ពួកផង នូវសេះអាជានេយ្
យ(៣) ដ៏ប្រសើរ ៣ ពួកផង នូវបុរសអាជានេយ្យដ៏ប្រសើរ ៣ ពួកផង ចូរអ្នកទាំងឡាយ ស្តាប់នូវធម៌នោះ។ ម្នាលភិក្ខុទាំងឡាយ ចុះសេះខឡុង្គៈ ៣ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ សេះខឡុង្គៈខ្លះ ក្នុងលោកនេះ ជាសត្វបរិបូណ៌ដោយសន្ទុះ តែមិនបរិបូណ៌ដោយសម្បុរ មិនបរិបូណ៌ដោយកំពស់ និងទំហំ ១។ ម្នាលភិក្ខុទាំងឡាយ សេះខឡុង្គៈខ្លះ ក្នុងលោកនេះ ជាសត្វបរិបូណ៌ដោយសន្ទុះ បរិបូណ៌ដោយពណ៌សម្បុរតែមិនបរិបូណ៌ដោយកំពស់ និងទំហំ ១។ ម្នាលភិក្ខុទាំងឡាយ សេះខឡុង្គៈខ្លះ ក្នុងលោកនេះ បរិបូណ៌ដោយសន្ទុះផង
(១) ពាក្យថា ខឡុង្គៈនេះ គឺជាគោត្ររបស់សេះមួយពួកៗ សំដៅយកពួកសេះធុនអន់ជាងគេបំផុត។ (២) សំដៅយកសេះធុនកណ្តាល (ល្អជាងពួកសេះខឡុង្គៈ)។ (៣) ពួកសេះដែលស្គាល់ហេតុខុសត្រូវ (សេះធុនល្អបំផុត)។
ID: 636854876646084215
ទៅកាន់ទំព័រ៖