ព្រះត្រៃបិដក ភាគ ៤៩
បរិបូណ៌ដោយពណ៌សម្បុរផង បរិបូណ៌ដោយកំពស់ និងទំហំផង ១។ ម្នាលភិក្ខុទាំងឡាយ សេះខឡុង្គៈ មាន ៣ ពួកនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុរសខឡុង្គៈ ៣ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុរសខឡុង្គៈខ្លះ ក្នុងលោកនេះ ជាអ្នកបរិបូណ៌ដោយសន្ទុះ តែមិនបរិបូណ៌ដោយគុណ មិនបរិបូណ៌ដោយកំពស់ និងទំហំ ១។ ម្នាលភិក្ខុទាំងឡាយ បុរសខឡុង្គៈខ្លះ ក្នុងលោកនេះ ជាអ្នកបរិបូណ៌ដោយសន្ទុះ បរិបូណ៌ដោយគុណ តែមិនបរិបូណ៌ដោយកំពស់ និងទំហំ ១។ ម្នាលភិក្ខុទាំងឡាយ បុរសខឡុង្គៈខ្លះ ក្នុងលោកនេះ ជាអ្នកបរិបូណ៌ដោយសន្ទុះផង បរិបូណ៌ដោយគុណផង បរិបូណ៌ដោយកំពស់ និងទំហំផង ១។ ម្នាលភិក្ខុទាំងឡាយ បុរសខឡុង្គៈមាន ៣ ពួកនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុរសខឡុង្គៈ ជាអ្នកបរិបូណ៌ដោយសន្ទុះ តែមិនបរិបូណ៌ដោយគុណ មិនបរិបូណ៌ដោយកំពស់ និងទំហំ តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់តាមពិតថា នេះជាទុក្ខ ដឹងច្បាស់តាមពិតថា នេះជាហេតុនាំឲ្យកើតទុក្ខ ដឹងច្បាស់តាមពិតថា នេះជាធម៌រំលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះជាបដិបទា ជាដំណើរទៅកាន់ធម៌រំលត់ទុក្ខ តថាគតពោលថា នេះជាសន្ទុះរបស់ភិក្ខុនោះ
ID: 636854876823454360
ទៅកាន់ទំព័រ៖