ព្រះត្រៃបិដក ភាគ ៤៩

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​ខ​ឡុង្គៈ​ ​អ្នក​បរិបូណ៌​ដោយ​សន្ទុះ​ផង​ ​បរិបូណ៌​ដោយ​គុណ​ផង​ ​តែ​មិន​បរិបូណ៌​ដោយ​កំពស់​ ​និង​ទំហំ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុរស​ខ​ឡុង្គៈ​ ​អ្នក​បរិបូណ៌​ដោយ​សន្ទុះ​ផង​ ​បរិបូណ៌​ដោយ​គុណ​ផង​ ​បរិបូណ៌​ដោយ​កំពស់​ ​និង​ទំហំ​ផង​ ​តើ​ដោយ​ប្រការ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​ទុក្ខ​។​បេ​។​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ធម៌​រំលត់ទុក្ខ​ ​តថាគត​ពោល​ថា​ ​នេះ​ជា​សន្ទុះ​របស់​ភិក្ខុ​នោះ​ ​កាលបើ​គេ​សួរ​ប្រស្នា​ក្នុង​អភិធម្ម​ ​ឬ​ក្នុង​អភិ​វិន័យ​ ​ដោះស្រាយ​រួច​ ​មិន​ទើសទាល់​ឡើយ​ ​តថាគត​ពោល​ថា​ ​នេះ​ជា​គុណ​របស់​ភិក្ខុ​នោះ​ ​ទាំង​ជា​អ្នក​ស្វាក់​លាភ​ចំពោះ​ ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​តថាគត​ពោល​ថា​ ​នេះ​ជា​កំពស់​ ​និង​ទំហំ​របស់​ភិក្ខុ​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​ខ​ឡុង្គៈ​ ​អ្នក​បរិបូណ៌​ដោយ​សន្ទុះ​ផង​ ​បរិបូណ៌​ដោយ​គុណ​ផង​ ​បរិបូណ៌​ដោយ​កំពស់​ ​និង​ទំហំ​ផង​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​ខ​ឡុង្គៈ​ ​មាន​ ​៣​ ​ពួក​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សេះ​សទ​ស្សៈ​ ​៣​ ​ពួក​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេះ​សទ​ស្សៈ​ខ្លះ​ ​ក្នុង​លោក​នេះ​។​បេ​។​ ​ជា​សត្វ​បរិបូណ៌​ដោយ​សន្ទុះ​ផង​ ​
ថយ | ទំព័រទី ៨៨ | បន្ទាប់
ID: 636854877169704164
ទៅកាន់ទំព័រ៖