ព្រះត្រៃបិដក ភាគ ៤៩

កាលបើ​គេ​សួរ​ប្រស្នា​ក្នុង​អភិធម្ម​ ​ឬ​ក្នុង​អភិ​វិន័យ​ ​អាច​ដោះស្រាយ​រួច​ ​មិន​ទើសទាល់​ឡើយ​ ​តថាគត​ពោល​ថា​ ​នេះ​ជា​គុណ​របស់​ភិក្ខុ​នោះ​ ​ទាំង​ជា​អ្នក​ស្វាក់​លាភ​ចំពោះ​ ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​គិលាន​ប្ប​ច្ច​យ​ភេ​សជ្ជ​បរិ​កា្ខរ​ ​តថាគត​ពោល​ថា​ ​នេះ​ជា​កំពស់​ ​និង​ទំហំ​របស់​ភិក្ខុ​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​អាជានេយ្យ​ដ៏​ប្រសើរ​ ​ជា​អ្នក​បរិបូណ៌​ដោយ​សន្ទុះ​ផង​ ​បរិបូណ៌​ដោយ​គុណ​ផង​ ​បរិបូណ៌​ដោយ​កំពស់​ ​និង​ទំហំ​ផង​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​អាជានេយ្យ​ដ៏​ប្រសើរ​ ​មាន​ ​៣​ ​ពួក​នេះឯង​។​
 [​២៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​នូវ​ពួក​ធម៌​ ​ដែល​មាន​តណ្ហា​ជា​ឫសគល់​ ​៩​ ​យ៉ាង​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្ដាប់​នូវ​ធម៌​នោះ​ចុះ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ពួក​ធម៌​ ​ដែល​មាន​តណ្ហា​ជា​ឫសគល់​ ​៩​ ​យ៉ាង​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​គឺ​ការ​អាស្រ័យ​តណ្ហា​ ​ទើប​មានការ​ស្វែងរក​ ​១​ ​អាស្រ័យ​ការស្វែងរក​ ​ទើប​កើតលាភ​ ​១​ ​អាស្រ័យ​លាភ​ ​ទើប​កើត​សេចក្ដី​ត្រិះរិះ​ ​១​ ​អាស្រ័យ​សេចក្ដី​ត្រិះរិះ​ ​ទើប​កើត​សេចក្ដីប្រាថ្នា​ ​សេចក្ដីត្រេកអរ​ ​១​ ​អាស្រ័យ​សេចក្ដីប្រាថ្នា​ ​សេចក្ដីត្រេកអរ​ ​ទើប​កើត​សេចក្ដី​ជឿស៊ប់​ ​១​ ​អាស្រ័យ​សេចក្ដី​ជឿស៊ប់​ ​ទើប​កើតការ​ហួងហែង​ទុក​ ​១​ ​អាស្រ័យ​ការ​ហួងហែង​ទុក​ ​ទើប​កើត​សេចក្ដី​កំណាញ់​ ​១​ ​
ថយ | ទំព័រទី ៩១ | បន្ទាប់
ID: 636854881700383304
ទៅកាន់ទំព័រ៖