ព្រះត្រៃបិដក ភាគ ៤៩

អាស្រ័យ​សេចក្ដី​កំណាញ់​ ​ទើប​កើតការ​រក្សាទុក​ ​១​ ​អាស្រ័យ​ការ​រក្សា​ ​ជាហេតុ​ហើយ​ ​ទើប​អកុសលធម៌​ទាំងឡាយ​ដ៏​លាមក​ជាច្រើន​ ​គឺ​ការ​កាន់ដំបង​ ​កាន់​គ្រឿង​សស្រ្ដា​វុធ​ ​ឈ្លោះ​ទាស់ទែង​ ​ជជែកគ្នា​ថា​ឯង​ ​ៗ​ ​ទាំង​និយាយ​ញុះញង់​ ​និយាយ​កុហក​ ​ក៏​កើតឡើង​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ធម៌​មាន​តណ្ហា​ជា​ឫសគល់​ ​មាន​ ​៩​ ​យ៉ាងនេះ​ឯង​។​
 ​[​២៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្តា​វាស​ ​(​ប្រទេស​ជាទី​នៅ​របស់​សត្វ​)​ ​នេះ​ ​មាន​ ​៩​ ​យ៉ាង​។​ ​សត្តា​វាស​ ​៩​ ​យ៉ាង​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​មាន​កាយ​ផ្សេងគ្នា​ ​មាន​សញ្ញា​ផ្សេងគ្នា​ ​ក៏​មាន​ ​ដូច​ពួក​មនុស្ស​ ​និង​ទេវតា​ពួក​ខ្លះ​ ​និង​អសុរកាយ​ ​ពួក​ខ្លះ​ ​នេះ​ជាស​ត្តា​វាស​ ​ទី១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​មាន​កាយ​ផ្សេងគ្នា​ ​មាន​សញ្ញា​ដូចគ្នា​ ​ក៏​មាន​ ​ដូច​ពួក​ព្រហ្មកាយិកទេវតា​ ​ដែល​កើត​ក្នុង​ជាន់​បឋមជ្ឈាន​ភូមិ​ ​នេះ​ជាស​ត្តា​វាស​ ​ទី២​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​មាន​កាយ​ដូចគ្នា​ ​មាន​សញ្ញា​ផ្សេងគ្នា​ ​ក៏​មាន​ ​ដូច​ពួក​ទេវតា​ជាន់​អាភស្សរៈ​ ​នេះ​ជាស​ត្តា​វាស​ ​ទី៣​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​មាន​កាយ​ដូចគ្នា​ ​មាន​សញ្ញា​ដូចគ្នា​ ​ក៏​មាន​ ​ដូច​ពួក​ទេវតា​ជាន់​សុភ​កិ​ណ្ហៈ​ ​នេះ​ជាស​ត្តា​វាស​ ​ទី៤​។​ ​
ថយ | ទំព័រទី ៩២ | បន្ទាប់
ID: 636854881888814082
ទៅកាន់ទំព័រ៖