ព្រះត្រៃបិដក ភាគ ៤៩

​ចិត្ត​របស់​អាត្មាអញ​ ​មាន​សភាព​មិន​ត្រឡប់ទៅ​ ​ដើម្បី​កាមរាគ​ ​ចិត្ត​ដែល​ភិក្ខុ​បាន​សន្សំ​ល្អ​ហើយ​ ​ដោយ​ប្រាជ្ញា​ថា​ ​ចិត្ត​របស់​អាត្មាអញ​ ​មាន​សភាព​មិន​ត្រឡប់ទៅ​ដើម្បី​រូប​រាគៈ​ ​ចិត្ត​ដែល​ភិក្ខុ​បាន​សន្សំ​ល្អ​ហើយ​ ​ដោយ​ប្រាជ្ញា​ថា​ ​ចិត្ត​របស់​អាត្មាអញ​ ​មាន​សភាព​មិន​ត្រឡប់ទៅ​ដើម្បី​អរូប​រាគ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណាបើ​ ​ចិត្ត​ដែល​ភិក្ខុ​បាន​សន្សំ​ល្អ​ហើយ​ ​ដោយ​ប្រាជ្ញា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​សន្សំ​របស់​ភិក្ខុ​នោះ​ ​គួរ​ពោល​ថា​ ​ភិក្ខុ​នោះ​ ​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​មគ្គ​ព្រហ្មចរិយៈ​ ​អាត្មាអញ​បាន​ប្រព្រឹត្ត​រួចហើយ​ ​សោឡស​កិច្ច​ ​ក៏​អាត្មាអញ​បាន​ធ្វើ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​
 [​២៦​]​ ​សម័យមួយ​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​និង​ព្រះ​ចន្ទិ​កា​បុត្ត​ដ៏​មាន​អាយុ​ ​គង់​ក្នុង​វត្ត​វេឡុ​វន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះ​ចន្ទិ​កា​បុត្ត​ដ៏​មាន​អាយុ​ ​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ទេវទត្ត​សំដែងធម៌​ ​ដល់​ភិក្ខុ​ទាំងឡាយ​ ​យ៉ាងនេះ​ថា​ ​
ថយ | ទំព័រទី ៩៥ | បន្ទាប់
ID: 636854882682849498
ទៅកាន់ទំព័រ៖