ព្រះត្រៃបិដក ភាគ ៤៩
ម្នាលអាវុសោទាំងឡាយ វេលាណា ចិត្តដែលភិក្ខុចំរើនល្អហើយ ដោយចិត្ត ចិត្តនុ៎ះ របស់ភិក្ខុនោះ គួរដើម្បីព្យាករថា ភិក្ខុនោះ រមែងដឹងច្បាស់ថា ជាតិរបស់អាត្មាអញអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ព្រះចន្ទិកាបុត្តដ៏មានអាយុ ហៅភិក្ខុទាំងឡាយមក ជាគំរប់ពីរដងទៀតថា ម្នាលអាវុសោទាំងឡាយ ទេវទត្តសំដែងធម៌ដល់ភិក្ខុទាំងឡាយ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ វេលាណា ចិត្តដែលភិក្ខុចំរើនល្អហើយដោយចិត្ត ចិត្តនុ៎ះ របស់ភិក្ខុនោះ គួរដើម្បីព្យាករថា ភិក្ខុនោះ រមែងដឹងច្បាស់ថា ជាតិរបស់អាត្មាអញអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ព្រះសារីបុត្តដ៏មានអាយុ ពោលទៅនឹងព្រះចន្ទិកាបុត្តដ៏មានអាយុ ជាគំរប់ពីរដងទៀតដូច្នេះថា ម្នាលអាវុសោចិន្ទកាបុត្ត ទេវទត្តមិនសំដែងធម៌ ដល់ភិក្ខុទាំងឡាយយ៉ាងនេះទេថា ម្នាលអាវុសោទាំងឡាយ វេលាណា ចិត្តដែលភិក្ខុចំរើនល្អហើយ ដោយចិត្ត ចិត្តនុ៎ះ របស់ភិក្ខុនោះ
ID: 636854883060421094
ទៅកាន់ទំព័រ៖