ព្រះត្រៃបិដក ភាគ ៤៩

​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ពោល​ទៅ​នឹង​ព្រះ​ចន្ទិ​កា​បុត្ត​ដ៏​មាន​អាយុ​ ​ជា​គំរប់​ ​៣​ ​ដង​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ចន្ទិ​កា​បុត្ត​ ​ទេវទត្ត​មិន​សំដែងធម៌​ដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ​ទេ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​វេលា​ណា​ ​ចិត្ត​ដែល​ភិក្ខុ​ចំរើន​ល្អ​ហើយដោយ​ចិត្ត​ ​ចិត្ត​នុ៎ះ​ ​របស់​ភិក្ខុ​នោះ​ ​គួរ​ដើម្បី​ព្យាករ​ថា​ ​ភិក្ខុ​នោះ​ ​រមែង​ដឹង​ច្បាស់​ថា​ ​ជាតិ​របស់​អាត្មាអញ​អស់ហើយ​ ​មគ្គ​ព្រហ្មចរិយៈ​ ​អាត្មាអញ​បាន​ប្រព្រឹត្ត​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​បាន​ធ្វើ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​ម្នាល​អាវុសោ​ចនិ្ទ​កា​បុត្ត​ ​ទេវទត្ត​បានតែ​សំដែងធម៌​ ​ដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ​ទេ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​វេលា​ណា​ ​ចិត្ត​ដែល​ភិក្ខុ​ចំរើន​ល្អ​ហើយ​ ​ដោយចិត្ត​ ​ចិត្ត​នុ៎ះ​របស់​ភិក្ខុ​នោះ​ ​គួរ​ដើម្បី​ព្យាករ​ថា​ ​ភិក្ខុ​នោះ​ ​រមែង​ដឹង​ច្បាស់​ថា​ ​ជាតិ​របស់​អាត្មាអញ​អស់ហើយ​ ​មគ្គ​ព្រហ្មចរិយៈ​ ​អាត្មាអញ​បាន​ប្រព្រឹត្ត​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​បាន​ធ្វើ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​ម្នាល​អាវុសោ​ ​ចិត្ត​ដែល​ភិក្ខុ​ចំរើន​ល្អ​ហើយដោយ​ចិត្ត​ ​តើ​ដូចម្ដេច​។​ ​ចិត្ត​ដែល​ភិក្ខុ​ចំរើន​ល្អ​ហើយដោយ​ចិត្ត​ថា​ ​ចិត្ត​របស់​អាត្មាអញ​ ​ប្រាសចាក​រាគៈ​ហើយ​ ​ចិត្ត​ដែល​ភិក្ខុ​ចំរើន​ល្អ​ហើយ​ ​ដោយចិត្ត​ថា​ ​ចិត្ត​របស់​អាត្មាអញ​ ​ប្រាសចាក​ទោសៈ​ហើយ​ ​
ថយ | ទំព័រទី ៩៩ | បន្ទាប់
ID: 636854883436632612
ទៅកាន់ទំព័រ៖