ព្រះត្រៃបិដក ភាគ ៤៩

បញ្ចាល​វគ្គ​ ​ទី៥​


 [​៤២​]​ ​សម័យមួយ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​កាល​គង់នៅ​ក្នុង​ឃោសិ​តា​រាម​ ​ជិត​ក្រុង​កោ​សម្ដី​។​ ​គ្រានោះ​ ​ព្រះ​ឧទាយិ​ដ៏​មាន​អាយុ​ ​បាន​ចូល​ទៅ​រក​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្ដីរីករាយ​ជាមួយ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​ឧទាយិ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​និយាយ​នឹង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុ​សា​ ​ទេវបុត្រ​ឈ្មោះ​បញ្ចាល​ចណ្ឌ​ ​ពោល​នូវ​ពាក្យ​នេះ​ថា​
​បុគ្គល​ណា​ ​មាន​បញ្ញា​ក្រាស់​ដូច​ផែនដី​ ​ជ្រាប​ច្បាស់​នូវ​ឱកាស​ដែល​តាំងនៅ​ក្នុង​ទី​ចង្អៀត​ ​ជា​ព្រះពុទ្ធ​ ​ត្រាស់​ដឹង​នូវ​ឈាន​ ​បុគ្គល​នោះ​ ​ជា​អ្នកប្រាជ្ញ​លាក់ខ្លួន​ ​និង​ប្រសើរ​ផុត​។​

 ម្នាល​អាវុ​សា​ ​ទី​ចង្អៀត​នោះ​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​ការ​ត្រាស់​ដឹង​នូវ​ឱកាស​ក្នុង​ទី​ចង្អៀត​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ហើយ​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​ម្នាល​អាវុ​សា​ ​កាមគុណ​ ​៥​ ​យ៉ាងនេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ថា​ ​ទី​ចង្អៀត​។​ ​កាមគុណ​ ​៥​ ​យ៉ាង​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​
ថយ | ទំព័រទី ១៩៩ | បន្ទាប់
ID: 636854904333517846
ទៅកាន់ទំព័រ៖