ព្រះត្រៃបិដក ភាគ ៤៩

ឥទ្ធិបាទ​វគ្គ​ ​ទី៤​


 ​[​៧៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​នៃ​សិក្ខា​មាន​កម្លាំង​ថយ​នេះ​មាន​ ​៥​ ​យ៉ាង​។​ ​ហេតុ​នៃ​សិក្ខា​មាន​កម្លាំង​ថយ​ ​៥​ ​យ៉ាង​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​គឺ​ ​បាណាតិបាត​ ​១​។​បេ​។​ ​សុរា​មេរយ​មជ្ជ​ប្ប​មា​ទដ្ឋា​ន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​នៃ​សិក្ខា​មាន​កម្លាំង​ថយ​ ​មាន​ ​៥​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គួរ​ចំរើន​ឥទ្ធិបាទ​ ​៤​ ​យ៉ាង​ ​ដើម្បី​លះបង់​នូវ​ហេតុ​នៃ​សិក្ខា​មាន​កម្លាំង​ថយ​ ​៥​ ​យ៉ាងនេះ​។​ ​ឥ​ទិ្ធ​បាទ​ ​៤​ ​យ៉ាង​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​ឥទ្ធិបាទ​ ​ដែល​ប្រកបដោយ​ឆន្ទ​សមាធិ​ ​និង​បធាន​សង្ខារ​ ​១​ ​ចំរើន​ឥទ្ធិបាទ​ ​ដែល​ប្រកបដោយ​វីរិយ​សមាធិ​ ​និង​បធាន​សង្ខារ​ ​១​ ​ចំរើន​ឥទ្ធិបាទ​ ​ដែល​ប្រកបដោយ​ចិត្ត​សមាធិ​ ​និង​បធាន​សង្ខារ​ ​១​ ​ចំរើន​ឥទ្ធិបាទ​ ​ដែល​ប្រកបដោយ​វីមំសា​សមាធិ​ ​និង​បធាន​សង្ខារ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គួរ​ចំរើន​ឥទ្ធិបាទ​ ​៤​ ​យ៉ាងនេះ​ ​ដើម្បី​លះបង់​នូវ​ហេតុ​នៃ​សិក្ខា​មាន​កំឡាំង​ថយ​ ​៥​ ​យ៉ាងនេះ​ឯង​។​ ​(​បទ​ដ៏​សេស​ទាំងពីរ​ ​ត្រូវ​សំដែង​ឲ្យ​ពិស្ដារ​ ​ដោយអំណាច​ឥទ្ធិបាទ​ផង​ចុះ​)​។​
ថយ | ទំព័រទី ២២៧ | បន្ទាប់
ID: 636854914437545763
ទៅកាន់ទំព័រ៖