ព្រះត្រៃបិដក ភាគ ៤៩

​បណ្ណា​សក​ ​សីហនាទ​វគ្គ​


 [​១១​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​គ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេន​ពន​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ការ​នៅចាំ​វស្សា​ក្នុង​ក្រុង​សាវត្ថី​ ​ខ្ញុំ​ព្រះអង្គ​នៅ​រួចហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ខ្ញុំ​ព្រះអង្គ​ប្រាថ្នា​ ​ដើម្បី​ទៅកាន់​ចារិក​ក្នុង​ជនបទ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​សារីបុត្ត​ ​អ្នក​ចូរ​សំគាល់​នូវ​កាលគួរ​ ​ក្នុង​កាល​ឥឡូវនេះ​ចុះ​។​ ​លំដាប់នោះ​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​នោះ​ ​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំលា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​ចៀសចេញ​ទៅ​។​ ​លំដាប់នោះ​ ​កាល​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ចៀសចេញ​ទៅ​ ​មិនយូរ​ប៉ុន្មាន​ ​ភិក្ខុ​ ​១​ ​រូប​ ​បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា​ ​
ថយ | ទំព័រទី ៤៤ | បន្ទាប់
ID: 636854855038898355
ទៅកាន់ទំព័រ៖