ព្រះត្រៃបិដក ភាគ ០៥

 [​៨៨​]​ ​ភិក្ខុនី​នោះ​ ​ត្រូវ​ទុក្កដ​ដោយ​សូត្រ​ញត្តិ​ ​ត្រូវ​ថុល្លច្ច័យ​ទាំងឡាយ​ ​ដោយ​សូត្រ​កម្មវាចា​ពីរ​លើក​ ​ចប់​កម្មវាចា​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​កាល​ភិក្ខុនី​ត្រូវអាបត្តិ​សង្ឃាទិសេស​ ​អាបត្តិ​ទុក្កដ​ត្រូវ​ដោយ​សូត្រ​ញត្តិ​ ​និង​អាបត្តិ​ថុល្លច្ច័យ​ទាំងឡាយ​ដែល​ត្រូវ​ដោយ​សូត្រ​កម្មវាចា​ពីរ​លើក​ ​តែង​រម្ងាប់​ទៅ​ឯង​។​
 [​៨៩​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​នេះ​ក្តី​ ​គឺ​ភិក្ខុនី​នេះឯង​ ​ដែល​តថាគត​ពោល​ប្រៀបផ្ទឹម​នូវ​ភិក្ខុនី​ទាំង​ឡា​យមុនៗ​។​ ​ពាក្យ​ថា​ ​ឈ្មោះ​យាវ​តតិយ​ក​ ​គឺ​ភិក្ខុនី​ត្រូវ​(​សង្ឃាទិសេស​)​ ​ដោយ​ការ​សូ​ត្រ​សម​នុ​ភាស​នដ​រាប​អស់​វារៈ​គំរប់​បីដង​ ​មិនមែន​ត្រូវ​មួយអន្លើដោយ​សេចក្តី​ប្រព្រឹត្តិ​កន្លង​វត្ថុ​ទេ​។​ ​ពាក្យ​ថា​ ​គួរ​បណ្តេញ​ចេញ​ ​គឺ​ភិក្ខុនី​ទាំងឡាយ​ ​គួរ​នាំ​ភិក្ខុនី​នោះ​ចេញ​អំពី​សង្ឃ​។​ ​ពាក្យ​ថា​ ​សង្ឃាទិសេស​ ​គឺ​ទាល់តែ​សង្ឃ​ឲ្យ​មានត្ត​ដើម្បី​អាបត្តិ​នោះ​ ​ទាញ​ត្រឡប់​អន្តរាបត្តិ​មក​ដាក់​ក្នុង​មូលា​បត្តិ​បាន​ ​រួច​ឲ្យ​អព្ភានកម្ម​ ​ភិក្ខុនី​ច្រើន​រូប​ឲ្យ​មិនបាន​ ​ភិក្ខុនី​មួយ​រូប​ក៏​ឲ្យ​មិនបាន​ ​ហេតុ​នោះ​ ​បាន​ជា​អាបត្តិ​និកាយ​នោះ​ ​តថាគត​ឲ្យ​ឈ្មោះថា​ ​សង្ឃាទិសេស​។​ ​ពាក្យ​ថា​ ​អាបត្តិ​សង្ឃាទិសេស​ ​ជា​នាម​កម្ម​ ​គឺថា​ជា​ឈ្មោះ​នៃ​អាបត្តិ​និកាយ​នោះ​ឯង​ ​ព្រោះហេតុនោះ​ ​អាបត្តិ​និកាយ​នោះ​ ​តថាគត​ហៅថា​ ​សង្ឃាទិសេស​។​
ថយ | ទំព័រទី ១០០ | បន្ទាប់
ID: 636791158281950984
ទៅកាន់ទំព័រ៖