ព្រះត្រៃបិដក ភាគ ០៥

 [​៩០​]​ ​កម្ម​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សំគាល់​ថា​ ​កម្ម​ប្រកបដោយ​ធម៌​ ​ហើយ​មិន​លះបង់​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​កម្ម​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ហើយ​មិន​លះបង់​ ​ត្រូវអាបត្តិ​សង្ឃា​ទិ​សេ​។​ ​កម្ម​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សំគាល់​ថា​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ហើយ​មិន​លះបង់​ ​ត្រូវអាបត្តិ​សង្ឃា​ទិ​សេ​។​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សំគាល់​ថា​ ​កម្ម​ប្រកបដោយ​ធម៌​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សំគាល់​ថា​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​៩១​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៤យ៉ាង​)​ ​គឺ​ ​(​សង្ឃ​)​មិនបាន​សូ​ត្រ​សម​នុ​ភា​សន​វិធី១​ ​ភិក្ខុនី​បាន​លះបង់១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​(​១​)​។​
 [​៩២​]​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​អាបត្តិ​សង្ឃាទិសេស​ទាំង១៧​ ​ខ្ញុំ​សំដែង​ឡើង​ហើយ​ ​អាបត្តិ៩​ ​ឈ្មោះ​បឋមា​បត្តិ​កា​ ​អាបត្តិ៨​ ​ឈ្មោះ​យាវ​តតិយ​កា​ ​បណ្តា​អាបត្តិ​ទាំង១៧នេះ​ ​ភិក្ខុនី​អង្គ​ណា​ត្រូវ​អាប​ត្តិ​ណាៗ​ ​ភិក្ខុនី​អង្គ​នោះ​ត្រូវ​ប្រព្រឹត្ត​បក្ខ​មានត្ត​ក្នុង​ឧភតោ​សង្ឃ​ ​ភិក្ខុនី​ដែល​ប្រព្រឹត្ត​
​(​១​)​ ​ប្រាម្​ពី​ល​សិក្ខាបទ​ទៀត​ដែល​មិនបាន​សំដែង​នោះ​ ​លោក​ថា​ ​ព្រោះ​ដូចគ្នានឹង​សិក្ខាបទ​ក្នុង​ភិក្ខុ​បាដិមោក្ខ​ហើយ​
ថយ | ទំព័រទី ១០១ | បន្ទាប់
ID: 636791158699574871
ទៅកាន់ទំព័រ៖