ព្រះត្រៃបិដក ភាគ ០៥

និ​ស្ស​គ្គិ​យក​ណ្ឌ​


​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​អាបត្តិ​ទាំងឡាយ​ឈ្មោះ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្តិ​យមាន​ចំនួន៣០នេះឯង​ ​តែង​មកកាន់​ឧទ្ទេស​។​

​បត្ត​វគ្គ​ ​សិក្ខាបទ​ទី១​

 [​៩៣​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ភិក្ខុនី​ទាំងឡាយ​មាន​ពួក៦​ ​ធ្វើ​នូវ​សេចក្តី​សន្សំ​បាត្រ​ជាច្រើន​។​ ​មនុស្ស​ទាំងឡាយ​ដើរទៅ​កាន់​ចារិក​វិហារ​ ​បានឃើញ​ហើយក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ហេតុអ្វី​ក៏​ភិក្ខុនី​ទាំងឡាយ​ធ្វើ​នូវ​សេចក្តី​សន្សំ​បាត្រ​ទុក​ច្រើនម្ល៉េះ​ ​ឬ​ភិក្ខុនី​ទាំងឡាយ​នឹង​ធ្វើជំនួញ​បាត្រ​ ​ឬ​នឹង​ដាក់​រាន​ផ្សារ​លក់​ភាជនៈ​ដី​។​ ​ភិក្ខុនី​ទាំងឡាយ​បានឮ​មនុស្ស​ទាំងឡាយ​នោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ហើយ​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​ទាំងឡាយ​មាន​ពួក៦​ ​មិនសមបើ​នឹង​ធ្វើ​សេចក្តី​សន្សំ​បាត្រ​ទុក​សោះ​។​បេ​។​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ភិក្ខុនី​ទាំងឡាយ​មាន​ពួក៦​
ថយ | ទំព័រទី ១០៣ | បន្ទាប់
ID: 636791159457948247
ទៅកាន់ទំព័រ៖